VOV WorldVOV World
នាយករដ្ឋមន្រ្តីរុស្ស៊ីអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
06/04/2015 10:06
(VOVworld) - ក្នុងឱកាសនេះ នាពេលឆ្លើយសម្ពាសន៍ ជាមួយទីភ្នាក់ងារសារព័ត៏មាន Itar Tass របស់រុស្ស៊ី លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានឲ្យដឹងថា លោកនិងសមភាគីរុស្ស៊ីនឹង ពិភាគ្សា វាយតំលៃចំពោះ ប្រសិទ្ធភាពនៃសកម្មភាពសហប្រតិបតិ្តការទ្វេភាគីនាពេលកន្លងទៅ
(VOVworld) - តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev បានទៅកាន់ទីក្រុងហាណូយ ចាប់ ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៥ដល់ទី៧ មេសា។ក្នុង ឱកាសនេះ នាពេលឆ្លើយសម្ពាសន៍ជាមួយទីភ្នាក់ងារសារព័ត៏មាន Itar Tass របស់ រុស្ស៊ី លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានឲ្យដឹងថា លោកនិងសមភាគីរុស្ស៊ី នឹង ពិភាគ្សា វាយតំលៃចំពោះប្រសិទ្ធភាពនៃសកម្មភាពសហប្រតិបតិ្តការទ្វេភាគី នាពេល កន្លងទៅ ផ្លាស់ប្ដូរមតិអំពីទិសដៅ វិធានការជាក់ស្ដែងនានាសំដៅជំរុញ ខ្លាំងទំនាក់ ទំនងរវាងប្រទេសទាំង២លើគ្រប់វិស័យ។ភាគីទាំង២ក៏នឹងពិភាគ្សា ផ្លាស់ប្ដូរអំពីបញ្ហាតំបន់និង អន្តរជាតិដែលយកចិត្តទុកដាក់ដូចគ្នាផងដែរ។ នាយករដ្ឋមន្រ្តីវៀតណាមលោក​ Nguyen Tan Dung (ខាងឆ្វេង) និងសមភាគីរុស្ស៊ីលោក Dmitry Medvedev ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីនាខែឧសភាឆ្នាំ២០១៣ (រូបថត៖VGP) ជាមួយគ្នានោះ បណ្ដាកាសែតដែលមានបរិមាណមិត្តអ្នកអានជាច្រើននៃវៀតណាម ក្នុងច្បាប់ចេញផ្សាយនាថ្ងៃទី៦ មេសា បានចុះផ្សាយអំពីដំណើរទស្សនកិច្ចនៅវៀត ណាមរបស់លោកនាយករដ្ឋមន្រ្តីរុស្ស៊ី។អត្ថបទសរសេរ “របត់ថ្មីក្នុងទំនាក់ទំនងមិត្ត ភាព ជាប្រពៃណី ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-សហព័ន្ធរុស្ស៊ី” នៃ កាសែត Nhan Dan បានអះអាងថា ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម របស់នាយក រដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev គឺសំដៅជំរុញយ៉ាងខ្លាំងក្លាកិច្ច សហប្រតិបតិ្តការ រវាងប្រទេសទាំង២លើគ្រប់វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិ យោគ។រីឯកាសែត Quan doi nhan dan បានសម្ដែងជំនឿជាក់ ថា​ ដំណើរទស្សនកិច្ច លើកនេះរបស់លោក Dmitry Medvedev និងទទួលបានការ ជោគជ័យនិងរួមចំណែក ពង្រឹងនិងពង្រីកថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ លើគ្រប់វិស័យរវាងប្រទេសទាំង២៕

More