នាយករដ្ឋមន្រ្តីវៀតណាមចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី
07/08/2015 10:35
(VOVworld) - នាព្រឹកថ្ងៃទី៧ សីហា នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Tan Dung និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បានមកកាន់រដ្ឋធានីគូឡាឡាំពួ ចាប់ផ្ដើមដំណើរ ទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី ក្នុងរយៈពេល២ថ្ងៃ

(រូបថត៖tgvn.com.vn) (VOVworld) - នាព្រឹកថ្ងៃទី៧ សីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងលោកជំទាវព្រមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បាន មកកាន់រដ្ឋធានីគូឡាឡាំពួ ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ីក្នុង រយៈពេល២ថ្ងៃតាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីប្រទេសសាម៉ីលោក Najib Razak។ទទួលនាយករដ្ឋមន្រីលោក Nguyen Tan Dung នៅអាកាសយានដ្ឋានអន្តរ ជាតិគូឡាឡាំពួមានថ្នាក់ដឹកនាំក្រសួងទាក់ទិននានារបស់ម៉ាឡេស៊ី ឯកអគ្គរដ្ឋទូត នៃប្រទេសទាំងពីរ រួមជាមួយតំណាងសហគមន៍ជនវៀតណាមដែល កំពុងរស់នៅ ធ្វើការនិងរៀនសូត្រនៅម៉ាឡេស៊ីផងដែរ។បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung និងសមភាគីម៉ាឡេស៊ីលោក Najib Razak បានដំណើរការជំនួប ចរចារ ផ្លាស់ប្ដូរអំពីទិសដៅនិងវិធានការជាក់ស្ដែង សំដៅរឹតបណ្តឹងទំនាក់ទំនង មិត្តភាពវៀតណាម-ម៉ាឡេស៊ីក៏ដូចជាជំរុញខ្លាំងកិច្ច សហប្រតិបតិ្តការរវាង ប្រទេសទាំងពីរផងដែរ៕
Related






