VOV WorldVOV World
នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយចៅក្រមតុលាការកំពូលអាមេរិក
11/08/2015 10:08
(VOVworld) - លោក Nguyen Tan Dung មានគោល បំណងថា ស្ថាប័នតុលាការនៃ ប្រទេសទាំងពីរបន្ត ជំរុញសកម្មភាពសហប្រតិបតិ្តការ​ ជាពិសេសគឺចែក រំលែកបទ ពិសោធន៍និងកិច្ចសហប្រតិបតិ្តការបណ្ដុះ បណ្ដាលក្នុងវិស័យតុលាការ។
នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយចៅក្រមតុលាការកំពូលអាមេរិក
(រូបថត៖VGP) (VOVworld) - រដ្ឋាភិបាល ក្រសួង ផ្នែកនានារបស់វៀតណាមនឹងខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត សហការយ៉ាងស្អិតរមួយជាមួយអាមេរិក សំដៅអនុវត្តប្រកប ដោយប្រសិទ្ធិភាពនូវរាល់កិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរទទួល បានក្នុងដំណើរទស្សនកិច្ចនៅអាមេរិករបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong។នេះជាការអះអាងរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក  Nguyen Tan Dung នៅជំនួបសន្ទនាជាមួយចៅក្រមតុលាការកំពូល អាមេរិកលោក ស្រី Ruth Bader Ginsburg នារសៀលថ្ងៃទី១០ សីហា នៅរដ្ឋធានី ហាណូយ។លោក  Nguyen Tan Dung មានគោលបំណងថា ស្ថាប័នតុលាការនៃ ប្រទេសទាំងពីរបន្ត ជំរុញសកម្មភាពសហប្រតិបតិ្តការ​ ជាពិសេសគឺចែករំលែកបទ ពិសោធន៍និងកិច្ច សហប្រតិបតិ្តការបណ្ដុះបណ្ដាលក្នុងវិស័យតុលាការ។ រីឯលោកស្រី Ruth Bader Ginsburg បានវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលវៀត ណាមទទួលបានក្នុងការងារកែទម្រង់យុត្តិធម៌ កសាងនិងកែសម្រួលប្រព័ន្ធច្បាប់ សំដៅកសាងខឿនយុត្តិធម៌រឹងមាំ មានប្រសិទ្ធិភាព ប្រជាធិបតេយ្យ សមភាព ការ ពារល្អយុត្តិធម៌និងសិទ្ធិមនុស្ស៕