នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត EU និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាម
09/07/2015 10:49
(VOVworld) - នារសៀលថ្ងៃទី៨ កក្កដា នៅទីស្ដីការ រដ្ឋាភិបាល នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូត Franz Jessen ប្រធានក្រុមតំណាង របស់សហភាពអឺរ៉ុប(EU)ប្រចាំនៅវៀតណាមក្នុងឱកាសលោកឯកអគ្គរដ្ឋទូតបញ្ចប់បេស កកម្មការងារ។

នាយករដ្ឋមន្រ្តី Nguyen Tan Dung និងឯកអគ្គរដ្ឋទូត Franz Jessen (រូបថត៖VGP) (VOVworld) - នារសៀលថ្ងៃទី៨ កក្កដា នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Franz Jessen ប្រធានក្រុមតំណាងរបស់សហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាមក្នុង ឱកាសលោកឯកអគ្គរដ្ឋទូតបញ្ចប់បេសកកម្មការងារ។នៅទីនេះ លោក Nguyen Tan Dung សំដែងគោលបំណងនិងស្នើរឲ្យភាគីទាំង២ខិតខំប្រឹងប្រែងជំរុញការអនុម័ត និងអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីដៃគូនិងកិច្ចសហប្រតិបតិ្តការលើគ្រប់ វិស័យរវាងវៀតណាមនិងEU (PCA) និងខិតខំប្រឹងប្រែងបញ្ចប់ការចរចារអំពីកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EU និងវៀតណាម (EVFTA) យ៉ាង ឆាប់រហ័ស។ ទន្ទឹមនឹងនោះ ភាគីទាំង២គប្បីសហការយ៉ាងខ្លាំងក្លាដើម្បីជំរុញកិច្ចសហប្រតិបតិ្ត ការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងគាំទ្រគ្នាទៅវិញទៅ មកក្នុងបញ្ហាតំបន់និងអន្តរជាតិទៀតផង។ លោក Nguyen Tan Dung និងឯកអគ្គរដ្ឋទូតហុងគ្រីលោក Csaba Ory ក៏នារសៀលថ្ងៃដដែលដែរ លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានទទួលជួប សន្ទនាជាមួយឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំនៅវៀតណាមលោក Csaba Ory ក្នុងឱ កាសលោកឯកអគ្គរដ្ឋទូតទទួលបេសកកម្មថ្មីនៅវៀតណាម។នៅទីនេះ លោក Nguyen Tan Dung បានលើកច្បាស់ថា វៀតណាមគោរពនិងមានគោលបំណង រួម ជាមួយហុងគ្រីជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំង២ឲ្យអភិវឌ្ឍន៍ យ៉ាងល្អប្រសើរថែមទៀតលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំ រាប់ភាគីទាំង២។លោក Nguyen Tan Dung ក៏បានយល់ព្រមជាមួយសំណើររបស់ លោកឯកអគ្គរដ្ឋទូតហុងគ្រីក្នុងការជំរុញកិច្ចសហប្រតិបតិ្តការលើ វិស័យវប្បធម៌ សិល្បៈ ទូរទស្សន៍ ដើម្បីបង្កើនចំណងមិត្តភាពនិងការយល់ដឹងគ្នាទៅវិញទៅមក រវាងប្រជាជននៃប្រទេសទាំង២។ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung ក៏បានស្នើរឲ្យហុងគ្រីគាំទ្រដើម្បីវៀតណាមនិងEU សំរេចការចុះហត្ថ លេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីដៃគូនិងកិច្ចសហប្រតិបតិ្តការលើគ្រប់ ជ្រុងជ្រោយរវាងវៀតណាមនិងEU (CPA) យ៉ាងឆាប់រហ័ស៕
Related






