នាយករដ្ឋមន្រ្តីវៀតណាមជួបសន្ទនាជាមួយប្រធានាធិបតីបង់ក្លាដែស
11/08/2015 10:06
(VOVworld) - នារសៀលថ្ងៃទី១០ សីហា នៅរដ្ឋធានី ហាណូយ នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានាធិបតីបង់ក្លា ដែសលោក Abdul Hamid ដែលកំពុងអញ្ជើញមកបំ ពេញទស្សនកិច្ចថ្នាក់រដ្ឋ នៅវៀតណាម។

(VOVworld) - នារសៀលថ្ងៃទី១០ សីហា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានាធិបតីបង់ក្លាដែស លោក Abdul Hamid ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀត ណាម។នៅទីនេះ លោក Nguyen Tan Dung បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមនឹង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរួមជាមួយរដ្ឋាភិបាលបង់ក្លាដែសអនុវត្ត ប្រកបដោយប្រសិទ្ធិភាពនូវរាល់កិច្ចព្រមព្រៀងដែលភាគីទាំងពីរ ទទួលបានក្នុង ដំណើរទស្សនកិច្ចលើកនេះ។ភាគីទាំងពីបានឯកភាពថា នឹងខិតខំប្រឹងប្រែង បង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីពីចំនួន៨០០លានដុល្លាអាមេរិកនាឆ្នាំ២០១៤ ឡើងចំនួន១ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០១៦។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung (ខាងស្ដាំ)និងប្រធានាធិបតីបងក្លេដែសលោក Abdul Hamid (រូបថត៖VGP) ប្រធានាធិបតី Abdul Hamid បានចែករំលែកជាមួយការព្រួយបារម្ភដ៏ជ្រាលជ្រៅ របស់វៀតណាមនិងអាស៊ានចំពោះបំរ៉ែបំរួលនាពេលថ្មីៗនេះនៅសមុទ្រខាង កើត។លោកក៏បានអះអាងនូវសារសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិ សុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើតក៏ ដូចជា ការដោះស្រាយជំលោះនានានៅសមុទ្រដោយឈរលើមូលដ្ឋានច្បាប់ អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។លោក Abdul Hamid ក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការអនុវត្តយ៉ាងពេញលេញ នូវសេចក្ដីថ្លែងការណ៍រួមស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆ្ពោះទៅ ការកសាងក្រមប្រតិបតិ្តតំបន់នៅសមុទ្រខាងកើត (COC) ផងដែរ៕
Related






