លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អុជធូបរំលឹកវិញ្ញាណក្ខ័ន្ធប្រធានក្រុមប្រឹក្សារដ្ឋលោក Vo Chi Cong។ (រូបថត៖ VGP) |
មុននោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទៅអុជធូបរំលឹក វិញ្ញាណក្ខ័ន្ធលោក Pham Hung ដែលជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីដើមដំបូងនៃសម័យ កាលផ្លាស់ប្ដូរថ្មី ហើយជាអ្នកដែលយកចិត្តទុកដាក់ពិសេសដល់ការកែលម្អសកម្មភាព ប្រតិបត្តិច្បាប់របស់រដ្ឋាភិបាល សំដៅកសាងរដ្ឋាភិបាលឲ្យបានសកម្មនិងរឹងមាំ។ លោកនាយករដ្ឋមន្រ្តីក៏បានទៅអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធនាយករដ្ឋមន្រ្តី លោក Phan Van Khai ដែលជាអ្នកមានការចូលរួមចំណែកដ៏សែនសំខាន់ជាច្រើនក្នុងការផ្លាស់ប្ដូរ ថ្មីផ្នែកច្បាប់និងសមាហរណកម្មរបស់ប្រទេសជាតិផងដែរ៕






