នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អំពាវនាវឲ្យសហគ្រាស ហុងកុងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ
11/05/2017 08:35
(VOVWORLD) -វៀតណាមកំពុងកែទម្រង់យ៉ាងខ្លាំងខ្លានូវបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម និងម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អំពាវនាវឲ្យសហគ្រាស ហុងកុង (ចិន) វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ នេះគឺជាការបញ្ជាក់របស់ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅក្នុងជំនួបសន្ទនាជាយួយលោក Luo Qing Rui ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (ចិន) នាថ្ងៃទី ១០ ឧសភា។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបតាមតម្រូវការអភិវឌ្ឍន៍ វៀតណាមគប្បីអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធឆ្លាត ដែលជាវិស័យមានតម្រូវការដើមទុនច្រើន។ ដូច្នេះ វៀតណាមមានក្ដីសង្ឃឹមថានឹងទាក់ទាញការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដែលរួមមាន៖ ផ្លូវដែក ផ្លូវគោក ផ្លូវអាកាស និង ផ្លូវទឹក។ វៀតណាម សន្យាថានឹងបង្កលក្ឋណៈងាយ ស្រួលម្រាប់វិនិយោគិន ក្នុងនោះមាន វិនិយោគិនហុងកុងដើម្បីបណ្ដាក់ទុន រកស៊ីប្រកបដោយជោគជ័យនៅវៀតណាម៕ នាឆ្នាំ ២០១៦ វៀតណាមបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស FDI ដ៏ធំ ដោយមានគម្រោងការណ៍ចំនួន ២៣០០០ ដែលមានទុនវិនិយោគសរុបជាង ៣០០ ពាន់លានដុល្លារអាមេរិក៕
Related






