VOV WorldVOV World
នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង ទទួលជួបជាមួយគណៈប្រតិភូក្រុមហ៊ុនឈានមុខគេចំនួន ៥២ របស់សហរដ្ឋអាមេរិក
17/04/2026 07:29
[VOVWORLD] - វៀតណាមបានត្រៀមខ្លួនរួចជាស្រេចបង្កលក្ខណៈងាយស្រួលសម្រាប់ក្រុមហ៊ុនអាមេរិក ដើម្បីបន្តបើកទូលាយអាជីវកម្ម និងការវិនិយោគនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង ទទួលជួបជាមួយគណៈប្រតិភូក្រុមហ៊ុនឈានមុខគេចំនួន ៥២ របស់សហរដ្ឋអាមេរិក
2-_17-4_fm_sang_thu_tuong_anh_1.jpg លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំពិភាក្សាការងារ (រូបថត៖ ឡៃហ័រ/VOV) នេះជាការអះអាងរបស់ នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ក្នុងជំនួបជួបធ្វើការជាមួយគណៈប្រតិភូក្រុមហ៊ុនឈានមុខគេចំនួន ៥២ របស់សហរដ្ឋអាមេរិក ដឹកនាំដោយលោក Brian McFeeters ប្រធានស្តីទីនៃក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ាន (USABC) ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៦ ខែមេសានៅទីស្នាក់ការរដ្ឋាភិបាល។ 2-_17-4_fm_sang_thu_tuong_anh_2.jpg លោក Brian McFeeters ប្រធានស្តីទីនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC) ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំពិភាក្សាការងារ (រូបថត៖ ឡៃហ័រ/VOV) ក្នុងជំនួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនអាមេរិក នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង បានថ្លែងថា វៀតណាមកំពុងពន្លឿនដំណើរការកែទម្រង់ ជំរុញការសុក្រិតក្របខ័ណ្ឌច្បាប់ និងស្ថាប័ន កែលម្អបរិយាកាសវិនិយោគ និងអាជីវកម្មឱ្យកាន់តែបើកចំហ មានតម្លាភាពប្រកបដោយប្រសិទ្ធភាព...។ ក្នុងអំឡុងពេលដំណើរការនេះ វៀតណាមបើកចំហចំពោះការស្តាប់យោបល់របស់សហគមន៍អាជីវកម្ម ក្នុងនោះមានអាជីវកម្មអាមេរិកផងដែរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងអាជីវកម្មអាមេរិកបន្តពង្រីកតួនាទី និងឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ចូនសារនៃសុច្ឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម   ដោយមានសំឡេងឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវអំពីស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ចវៀតណាម ជំរុញឲ្យប្រទេសទាំងពីរសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក យុត្តិធម៌ និងមានតុល្យភាព; ហើយភាគីអាមេរិកពិចារណាក្នុងការទទួលស្គាល់ វៀតណាមជាសេដ្ឋកិច្ចទីផ្សារពេញលេញ និងដកវៀតណាមចេញពីបញ្ជីប្រទេសដែលមានការរឹតបន្តឹងការនាំចេញ (D1-D3) នាពេលឆាប់ៗនេះ។ 2-_17-4_fm_sang_thu_tuong_anh_3.jpg ទិដ្ឋភាពនៃកិច្ចប្រជុំពិភាក្សាការងារ (រូបថត៖ ឡៃហ័រ/VOV) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក៏បានសង្កត់ធ្ងន់ផងដែរថា រដ្ឋាភិបាលគាំទ្រ និងស្វាគមន៍សាជីវកម្មថាមពល និងអាជីវកម្មឈានមុខគេរបស់សហរដ្ឋអាមេរិកមកវិនិ យោគនៅវៀតណាម ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ដែលមានសមត្ថភាពរបស់អាមេរិកទាក់ទងផ្ទាល់នឹងទីផ្សារ ដើម្បីស្រាវ ជ្រាវវិនិយោគ ផ្ទេរបច្ចេកវិទ្យា និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ 5G និងខ្សែកាបអុបទិកក្រោមសមុទ្រនៅវៀតណាម ដោយផ្អែកលើការធានាសន្តិសុខជាតិ និងគោរពតាមក្របខ័ណ្ឌច្បាប់របស់វៀតណាម៕
TAG
VOV/VOVWORLD/នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង/គណៈប្រតិភូ/ក្រុមហ៊ុនឈានមុខគេ/៥២/សហរដ្ឋអាមេរិក

More