VOV WorldVOV World
អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងភរិយា បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន
17/04/2026 10:42
[VOVWORLD] - នាថ្ងៃទី១៧ ខែមេសា អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងណាននីង (ក្វាងស៊ី) បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង និងភរិយា។
អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងភរិយា បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន
22-_17-4_am_chieu_tbt_anh_1.jpg ពិធីជូនដំណើរអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងភរិយានៅស្ថានីយ៍ណាននីងខាងកើត ទីក្រុងណាននីង (រូបថត៖ TTXVN) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញជួបពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង; អញ្ជើញជាសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗ មួយចំនួន រវាងប្រទេសទាំងពីរ; ចូលជួបជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនទូទាំងប្រទេសចិន លោក ចាវ ឡឺជី; លោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិន លោក លី ឈៀង។ នៅក្នុងបណ្តាជំនួបទាំងនេះ ថ្នាក់ដឹកនាំកំពូលបក្សទាំងពីរ និងប្រទេសទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នាយ៉ាងស៊ីជម្រៅ និងទូលំទូលាយលើស្ថានភាពនៅក្នុងប្រទេសនីមួយៗ ទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក។ 22-_17-4_am_chieu_tbt_anh_2.png អគ្គលេខាបក្ស ប្រធានរដ្ឋ លោក និងភរិយា នៅស្ថានីយ៍ណាននីងខាងកើត ទីក្រុងណាននីង (រូបថត៖ TTXVN) ក៏ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម អញ្ជើញទៅទស្សនា និងថ្លែងសុន្ទរកថាគោលនយោបាយនៅសាកលវិទ្យាល័យស៊ីងហ័រ; បានទៅទស្សនាតំបន់ថ្មី Xiong'an (ខេត្តហឺប៉ី); អញ្ជើញទៅទស្សនាមជ្ឈមណ្ឌលសហប្រតិបត្តិការ នវានុវត្តន៍បញ្ញាសិប្បនិម្មិត (AI) ចិន-អាស៊ាន; អញ្ជើញចូលរួមពិធីបើកពិធីជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជននៅតាមព្រំដែនវៀតណាម-ចិន...។ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមរវាងវៀតណាមនិងចិន ស្តីពីការបន្តធ្វើឲ្យស៊ីជម្រៅថែមទៀត ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រនៅកម្រិតខ្ពស់ជាង នៅក្នុងយុគសម័យថ្មី។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទៅកាន់ប្រទេសចិន ទទួលបានជោគជ័យដ៏ធំធេង ដោយបានរួមចំណែកជាវិជ្ជមានក្នុងការលើកកម្ពស់មិត្តភាពប្រពៃណីរវាងវៀតណាមនិងចិន ពន្លឿនការកសាងសហគមន៍ចែករំលែកអនាគត វៀតណាម-ចិនប្រកបដោយអត្ថន័យ យុទ្ធសាស្ត្រ និងលើកកម្ពស់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុភាពក្នុងតំបន់និងលើពិភពលោក៕
TAG
VOV/VOVWORLD/អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម/ភរិយា/បញ្ចប់ដោយជោគជ័យ/ដំណើរទស្សនកិច្ចផ្លូវរដ្ឋ/ចិន

More