VOV WorldVOV World
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណង NASDAQ បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
30/05/2017 11:11
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិកនោះ នាថ្ងៃទី២៩ឧសភា (តាមម៉ោងអាមេរិក) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ ទទួលជួបជាមួយលោក Robert H.McCooey Jr អនុប្រធានជាន់ខ្ពស់របស់ផ្សារហ៊ុន NASDAQ (អាមេរិក)។ ��៍ជនវៀតណាមនៅអាមេរិកទៀតផង។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទស្សនាទីក្រុងញូវយ៉ក ជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គ ការសហប្រជាជាតិ លោក Antonio Guterres និងចូលរួមពិធីរំលឹកខួបលើកទី៤០នៃ ទិវាវៀតណាមចូលរួមអង្គការសហប្រជាជាតិផងដែរ៕
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណង NASDAQ បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
 ទិដ្ឋភាពនៃជំនទួបធ្វើការ នៅទីនេះ លោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិ បាលវៀតណាមជានិច្ចកាលគាំទ្រនិងមានគោលបំណងថា លទ្ធផលសហប្រតិបត្តិ ការនេះនឹងនាំមកនូវជោគជ័យសម្រាប់ភាគីទាំងពីរ ព្រមទាំងរួមចំណែកជម្រុញប្រ សិទ្ធភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងអាមេរិកនាពេលខាងមុខ។ នាយករដ្ឋមន្ត្រីវៀតណាមមានគោលបំណងថា NASDAQ នឹងបន្តបើក ទូលាយកិច្ចសហប្រតិបត្តិការនិងផ្តល់ការជួយឧបត្ថម្ភយ៉ាងខ្លាំងក្លាថែមទៀត សម្រាប់សហ គ្រាសវៀតណាមរាយបញ្ជីមូលប័ត្រលើផ្សារហ៊ុន NASDAQ។ រីឯខ្លួនវិញ លោក Robert H.Mcooey Jr មានបំណងថា នឹងមានឱកាសបើកទូលាយកិច្ចសហប្រតិបត្តិ ការជាមួយសហគ្រាសវៀតណាមនិងបន្តទទួលបានការគាំទ្ររបស់លោកនាយករដ្ឋ មន្ត្រីនិងរដ្ឋាភិបាលវៀតណាមនាពេលខាងមុខ៕