VOV WorldVOV World
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទអាស៊ាន២៨-២៩នៅប្រទេសឡាវ
06/09/2016 13:56
(VOVworld)-នៅម៉ោង១២ថ្ងៃទី៦កញ្ញា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc លោកជំទាវនិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានមកដល់ព្រលាន យន្តហោះអន្តរជាតិ Wattay
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទអាស៊ាន២៨-២៩នៅប្រទេសឡាវ
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទអាស៊ាន២៨-២៩នៅប្រទេសឡាវ (VOVworld)-នៅម៉ោង១២ថ្ងៃទី៦កញ្ញា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan  Phuc លោកជំទាវនិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានមកដល់ព្រលាន  យន្តហោះអន្តរជាតិ Wattay រដ្ឋធានីវៀងច័ន្ទប្រទេសឡាវ។ នៅទីនេះ លោក Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៨-២៩  និងសន្និសីទជាន់ខ្ពស់ពាក់ព័ន្ធនានាតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវ លោក  Thongloun Sisoulith។         សន្និសីទអាស៊ាន ២៨-២៩និងសន្និសីទជាន់ខ្ពស់ពាក់ព័ន្ធនានាបានរៀបចំចាប់ពី  ថ្ងៃទី៦ដល់ថ្ងៃទី៨កញ្ញាដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំ ប្រទេសអាស៊ានទាំង១០  រួមទាំង ចិន ជប៉ុន កូរ៉េខាង ត្បូង អាមេរិក រុស្ស៊ី ឥណ្ឌា អូស្ត្រាលី នូវែលហ្សេឡង់ និង អគ្គលេខាធិការអ.ស.ប។ ដោយប្រធានបទ  “នាំទស្សនវិស័យក្លាយទៅជាការពិត ដើម្បី សហគមន៍អាស៊ានស្វាហាប់” នេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃបណ្តាប្រទេស អាស៊ាន ជាមួយដៃគូនានាផ្លាស់ប្តូរពិភាគ្សា សំដៅជម្រុញរាល់យន្តការសហប្រតិបត្តិការ ថ្មីប្រកប ដោយប្រសិទ្ធិភាពថែមទៀត បន្ទាប់ពីសហគមន៍អាស៊ានបានបង្កើតជាផ្លូវការ នាថ្ងៃទី ៣១ធ្នូឆ្នាំ២០១៥មក៕