នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតទីម័រខាងកើត
17/12/2016 07:18
(VOVworld)-នារសៀលថ្ងៃទី១៥ធ្នូនៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតទីម័រខាងកើត លោក Jorge Trindade Neves De Camoes

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតទីម័រខាងកើត លោក Jorge Trindade Neves De Camoes (VOVworld)-នារសៀលថ្ងៃទី១៥ធ្នូនៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតទីម័រ ខាងកើត លោក Jorge Trindade Neves De Camoes ក្នុងឪកាសមកជំរៀបលាបញ្ចប់ អាណត្តិបេសកកម្មការទូតនៅវៀតណាម។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មានបំណងថា ភាគីទាំងពីរនឹងបង្កើនថែមទៀតកិច្ចសហប្រតិ បត្តិការលើវិស័យសេដ្ឋកិច្ច ជាពិសេសលើវិស័យពាណិជ្ជកម្មអង្ករព្រមទាំងអះអាងថា វៀតណាមជានិច្ចកាលត្រៀមជាស្រេចផ្គត់ផ្គងអង្ករក្នុងរយៈពេលវែងសម្រាប់ ទីម័រ ខាងកើត។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត ទីម័រខាងកើត បានសម្តែងគោលបំណងថា រដ្ឋាភិបាលវៀតណាមនឹងលើកទឹកចិត្តឲ្យអង្គភាពអាជីវកម្មវៀតណាមធ្វើការវិនិ យោគនៅទីម័រខាងកើត។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ទោះបីជាក្នុងឋានៈ ណាក៏ដោយ លោកនៅតែធ្វើជាស្ពានជម្រុញទំនាក់ទំនងរវាងវៀតណាមជាមួយ ទីម័រខាងកើតផងដែរ៕
Related






