VOV WorldVOV World
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន KB Kookmin
12/02/2017 09:16
(VOVworld)-នៅក្នុងជំនួបនាថ្ងៃទី១១កុម្ភៈនៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន ហិរញ្ញវត្ថុ KB Kookmin កូរ៉េខាងត្បូង លោក Yoon Jong Kyoo។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន KB Kookmin
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធាន សម្ព័ន្ធក្រុមហ៊ុន KB Kookmin លោក Yoon Jong Kyoo (VOVworld)-នៅក្នុងជំនួបនាថ្ងៃទី១១កុម្ភៈនៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន ហិរញ្ញវត្ថុ KB Kookmin កូរ៉េខាងត្បូង លោក Yoon Jong Kyoo។ នៅក្នុងជំនួបនេះ លោក Yoon Jong Kyoo បានសម្តែងគោលបំណងបើកទូលាយសកម្មភាពធ្វើអាជីវ កម្មនៅវៀតណាមលើគ្រប់វិស័យ។ លោក Yoon Jong Kyoo បានអះអាងថា នឹង ស្វែងយល់យ៉ាងសកម្មថែមទៀតនូវគម្រោងការនិងឱកាសវិនិយោគនៅវៀតណាម  ជាពិសេស នឹងរៀបចំសកម្មភាពសង្គមមួយចំនួននៅវៀតណាម ដូចជាជួយឧបត្ថម្ភ យុវជនវៀតណាមក្នុងដំណើការចាប់ផ្តើមអាជីព។         រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះ សុឆន្ទៈរបស់សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ KB Kookmin។ លោកបានសង្កត់ធ្ងន់ ថា រដ្ឋាភិ បាលវៀតណាមនឹងរក្សារឹងមាំម៉ាក្រូសេដ្ឋកិច្ច បង្កើតបរិយាកាសវិនិយោគ ងាយស្រួល សម្រាប់វិនិយោគិនបរទេសក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុន ហិរញ្ញវត្ថុ KB Kookmin ផង ដែរ៕