នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីសន្និសីទ Online ជំនះពុះពារផលវិបាកដោយទឹកជំនន់
17/12/2016 07:21
(VOVworld)-ចំពោះមុខស្ថានភាពទឹកជំនន់មានភាពស្មុគស្មាញនៅបណ្តាខេត្តភាគកណ្តាល នាព្រឹកថ្ងៃទី១៧ធ្នូនៅទីក្រុងហាណូយ

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិបញ្ជាណែនាំសន្និសីទ (VOVworld)-ចំពោះមុខស្ថានភាពទឹកជំនន់មានភាពស្មុគស្មាញនៅបណ្តាខេត្តភាគ កណ្តាល នាព្រឹកថ្ងៃទី១៧ធ្នូនៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹម ទទួលបន្ទុកការងារបង្ការប្រឆាំងគ្រោះធម្មជាតិបានរួមសហការជាមួយគណៈកម្មា ធិការជួយសង្គ្រោះជាតិរៀបចំសន្និសីទ Online ជាមួយថ្នាក់ដឹកនាំខេត្តភាគកណ្តាល ទាំង១៩ សំដៅបន្តរួមជាមួយតំបន់នានាអនុវត្តរាល់ដំណោះស្រាយទប់ទល់និងជំនះ ពុះពារនូវផលវិបាកដោយទឹកជំនន់បង្កមកយ៉ាងធ្ងន់ធ្ងរនៅទីនេះ។ អញ្ជើញថ្លែងមតិ នៅទីនេះ លោក Nguyen Xuan Phuc បានផ្ញើរសេចក្តីសាកសួរសុខទុក្ខនិងចូលរួម រំលែកទុកយ៉ាងជ្រាលជ្រៅទៅដល់គ្រួសារជនរងគ្រោះ ព្រមទាំងចែករំលែកការលំ បាក របស់ជនរួមជាតិនិងតំបន់ត្រូវលិចក្នុងទឹកជំនន់។ លោក Nguyen Xuan Phuc អញ្ជើញមានអនុសាសន៍ថា៖ “សមាជិកគណៈកម្មាធិការបញ្ជាណែនាំទាំងអស់នៅមជ្ឈឹមនិងតំបន់បានរួម សហការជាមួយកងកម្លាំងយុវជនមកជួយតំបន់ត្រូវរងផលប៉ះពាល់ដោយគ្រោះធម្ម ជាតិយ៉ាងធ្ងន់ធ្ងរនោះ ស្តារផ្ទះឲ្យប្រជាជនកុំឲ្យប្រជាជនស្ថិតក្នុងដ្ថានភាពគ្មានផ្ទះ សម្បែងស្នាក់នៅ។ ប្រមូលផ្តុំស្តារហេដ្ឋារចនាសម្ព័ន្ធសំដៅធានាជីវភាពរស់នៅសុខ សានត្រានជូនប្រជាជនក្នុងឆ្នាំ២០១៧ ”។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានអំពាវនាវឲ្យក្រសួង ស្ថាប័ន នានានិងកងកម្លាំងនគរបាល កងទ័ព ទទួលភារកិច្ចចុះមូលដ្ឋានដោយផ្ទាល់ដើម្បី ជួយតំបន់និងប្រជាជនផងដែរ៕
Related






