VOV WorldVOV World
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសមព្រះចៅអធិរាជជប៉ុននិងអគ្គមហេសី
03/03/2017 08:44
(VOVworld)-នាថ្ងៃទី២មិនានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម​លោក Nguyen Xuan Phuc និងលោកជំទាវអញ្ជើញជួបសម្តែងការគួរសម ព្រះចៅអធិរាជជប៉ុននិងអគ្គមហេសីដែលកំពុង
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសមព្រះចៅអធិរាជជប៉ុននិងអគ្គមហេសី
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសម ព្រះចៅអធិរាជជប៉ុននិងអគ្គមហេសី (VOVworld)-នាថ្ងៃទី២មិនានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត  ណាម​លោក Nguyen Xuan Phuc និងលោកជំទាវអញ្ជើញជួបសម្តែងការគួរសម  ព្រះចៅអធិរាជជប៉ុននិងអគ្គមហេសីដែលកំពុងយាងដំណើរទស្សនកិច្ចនៅវៀត ណាម។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងអំណរ គុណ ចំពោះមនោសញ្ចេតនានិងការយកចិត្តទុកដាក់​យ៉ាងជ្រាលជ្រៅរបស់ព្រះ ចៅអធិរាជជប៉ុន និងអគ្គមហេសីព្រមទាំងរាជវង្សានុវង្សជប៉ុនសម្រាប់ប្រទេស ជាតិនិងប្រជាជនវៀតណាម ក៏ដូចជា ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិង ជប៉ុន។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការ រួមចំណែកសកម្មរបស់សម្ព័ន្ធក្រុមហ៊ុនធំៗ និង សហគ្រាសនានាររបស់ជប៉ុន ដែលកំពុងអនុវត្តសកម្មភាពធ្វើអាជីវកម្មនៅវៀតណាម ព្រមទាំងសម្តែងក្តីជឿ ជាក់ថា ដំណើរទស្សនកិច្ចលើកនេះរបស់ព្រះចៅអធិរាជជប៉ុនិងអគ្គអគ្គមហេសី នឹងបង្កើតឡើងកម្លាំងចលករថ្មីជម្រុញកិច្ចសហប្រតិបត្តិការរវាងអង្គភាពអាជីវកម្ម  នៃប្រទេសទាំងពីរនាពេលខាងមុខ។         រីឯខ្លួនវិញ ព្រះចៅអធិរាជជប៉ុននិងអគ្គមហេសីបានសម្តែងក្តីសោមនស្សរីករាយ ដែលព្រះអង្គបានយាងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ។ អធិរាជជប៉ុននិង អគ្គមហេសីក៏អរគុណចំពោះមនោសញ្ចេតនារបស់ប្រជាជនវៀតណាមចំពោះប្រជាជន ជប៉ុនតាមរយៈការអភិរក្សនូវបេតិកភ័ណ្ឌនិងស្ថាបត្យកម្មរបស់ជប៉ុននៅទីក្រុង Hoi An  និងការជួយឧបត្ថម្ភរបស់ប្រជាជនវៀតណាមក្នុងការជំនេះពុះពារនូវផលវិបាកដោយ គ្រោះរញ្ជួយដីនិងរលកយក្សនៅជប៉ុននាឆ្នាំ២០១១កន្លងទៅផងដែរ៕