នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមពិធីបើកឲ្យដំណើការក្រុមម៉ាស៊ីនទី១សំណង់វារីអគ្គិសនី Lai Chau
23/12/2015 11:18
(VOVworld)-នាព្រឹកថ្ងៃទី២៣ធ្នូ ក្នុងបទថ្លែងមតិនៅពិធីបើកឲ្យដំណើរការក្រុម ម៉ាស៊ីនទី១សំណង់វារីអគ្គិសនី Lai Chau

(VOVworld)-នាព្រឹកថ្ងៃទី២៣ធ្នូ ក្នុងបទថ្លែងមតិនៅពិធីបើកឲ្យដំណើរការក្រុម ម៉ាស៊ីន ទី១សំណង់វារីអគ្គិសនី Lai Chau លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ ធ្ងន់ថា នេះជាសំណង់សំខាន់របស់ជាតិដែលមាន ពលានុភាព ១.២០០ មេហ្កាវ៉ាត់។ ទន្ទឹមជាមួយគ្នានោះ ពេលសំណង់នេះបាន ដំណើរការរួមជាមួយសំណង់ចំនួន២ទៀត នៅលើទន្លេ Da ផ្តល់មកចំនួន១/៣នៃអគ្គិសនីទូ ទាំងប្រទេស។តាងនាមរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានលើកសរសើរម្ចាស់វិនិយោគគឺសម្ព័ន្ ធក្រុមហ៊ុនអគ្គិសនីវៀតណាម រួមជាមួយ កម្មាភិបាល កម្មករជាង៨ពាន់នាក់ ដែល បានជំនះពុះពាររាល់ការលំបាកក្នុងរយៈ ពេល៥ឆ្នាំដើម្បីសំណង់អគ្គិសនី Lai Chau ដំណើរការសកម្មភាព រួមជាមួយ បណ្តាញអគ្គិសនីជាតិផងដែរ៕
Related






