VOV WorldVOV World
នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី
10/01/2015 08:44
(VOVworld)-នាពេលល្ងាចថ្ងៃទី៩មករា នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Tan Dung បានទទួលជួប សន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី
នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី
(VOVworld)-នាពេលល្ងាចថ្ងៃទី៩មករា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Enrico Letta ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបសន្ទនាជាមួយ អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី (រូបថតៈ VGP/Nhật Bắc)         នៅជំនួបនេះ លោក Nguyen Tan Dung បានអះអាងនូវគោលនយោបាយ មុនក៏ដូចជាក្រោយរបស់វៀតណាមគឺខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរួម ជាមួយអ៊ីតាលីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃ ទៅមួយថ្ងៃ។ លោក Nguyen Tan Dung សង្ឃឹមថា អ៊ីតាលីនឹងគាំទ្រ ដើម្បីកិច្ច ព្រមព្រៀងពាណិជ្ជកកម្មសេរីវៀតណាម EU ឆាប់បានសម្រេច ព្រមទាំងគាំទ្រ​ទស្សនៈរបស់វៀតណាមនិងបណ្តាប្រទេសអាស៊ានក្នុងការដោះស្រាយបញ្ហា សមុទ្រខាងកើត។         ក៏ក្នុងថ្ងៃទី៩មករានេះដែរ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយលោក Enrico Lettaផងដែរ។ នៅទីនេះ លោក Enrico Lettaបានអះអាងថា នឹងរួមចំណែក សកម្មចូល ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិង អ៊ីតាលី។         ក៏នៅទីក្រុងហាណូយនាថ្ងៃទី៩មករា លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយគណៈប្រតិភូសមាគមមិត្តភាពកូរ៉េខាងត្បូង វៀតណាមដឹកនាំដោយលោក Kim Hack –yongជាសមាជិកសភា និងជាប្រធាន សមាគមមិត្តភាពវៀតណាម-កូរ៉េខាងត្បូងផងដែរ៕