VOV WorldVOV World
នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបប្រាស្រ័យបណ្ដាអ្នកវិទ្យាសាស្ត្រវ័យក្មេងឆ្នើម
11/09/2015 10:27
(VOV)_នាព្រឹកថ្ងៃទី១១ កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Tan Dung បានជួបសន្ទនាជាមួយអ្នកវិទ្យាសាស្ត្រវ័យក្មេង​ចំនួន​៩០​នាក់ដែលមានស្នាដៃឆ្នើម ខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅវិទ្យា​ស្ថាននានា។
នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបប្រាស្រ័យបណ្ដាអ្នកវិទ្យាសាស្ត្រវ័យក្មេងឆ្នើម
នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបប្រាស្រ័យបណ្ដាអ្នកវិទ្យាសាស្ត្រវ័យក្មេងឆ្នើម (VOV)_នាព្រឹកថ្ងៃទី១១ កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត​ណាម  លោក Nguyen Tan Dung បានជួបសន្ទនាជាមួយអ្នកវិទ្យាសាស្ត្រវ័យក្មេង​ចំនួន​៩០​ នាក់ដែលមានស្នាដៃឆ្នើម ខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅវិទ្យា​ស្ថាននានា។  ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បាន​សង្កត់ធ្ងន់ថា៖ ជួរ បញ្ញា អ្នកវិទ្យាសាស្ត្រវ័យក្មេង មិនគ្រាន់តែរួមចំណែកសំខាន់ សមស្របក្នុងបុព្វ ហេតុកសាងនិងការពារមាតុប្រទេសប៉ុណ្ណោះទេ ថែមទាំង រួមចំណែកលើកកំពស់ តួនាទី ​របស់ប្រទេសជាតិលើឆាកអន្តរជាតិទៀតផង៖           “ ខ្ញុំសង្កត់ធ្ងន់ថា៖ គោលនយោបាយដើមដំបូងដែលត្រូវអនុវត្ត ប្រកបដោយ​ ប្រ​សិទ្ធិភាព នោះគឺយកចិត្តទុកដាក់ប្រើប្រាស់ ពង្រីកបណ្ដាអ្នកវិទ្យាសាស្ត្រ ​ជា​ពិ សេសគឺបណ្ដាអ្នកវិទ្យាសាស្ត្រវ័យក្មេង។ អនាគតរបស់ប្រទេសជាតិគឺពឹងផ្អែកទៅ លើជំនាន់វ័យក្មេង។ ដូច្នេះ យើងត្រូវយកចិត្តទុកដាក់ បណ្ដុះបណ្ដាលអ្នកវិទ្យា សាស្ត្រវ័យក្មេង អោយក្លាយទៅជាអ្នកជំនាញការ កម្មាភិបាលជួរមុខអំពីវិទ្យា សាស្ត្រ បច្ចេកវិទ្យារបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ ក៏ត្រូវតែមានគោល នយោបាយលើកទឹកចិត្ត ជំរុញអង្គភាពអាជីវកម្មអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាផងដែរ៕”