នាយករដ្ឋមន្ត្រី Nguyen Tan Dung អះអាងថា វៀតណាមម្ចាស់ការសកម្មអនុវត្តទស្សនវិស័យសហគមន៍អាស៊ាន២០២៥
28/10/2015 10:12
Vovworld-នារសៀលថ្ងៃទី២៨តុលានៅក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung អញ្ចើញ ចូលរួម

នាយករដ្ឋមន្ត្រី Nguyen Tan Dung អះអាងថា វៀតណាមម្ចាស់ការសកម្មអនុវត្តទស្សនវិស័យសហគមន៍អាស៊ាន២០២៥ Vovworld-នារសៀលថ្ងៃទី២៨តុលានៅក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Tan Dung អញ្ចើញចូលរួមនិងថ្លែងមតិបើកសន្និសីទរដ្ឋមន្ត្រី បរិស្ថានអាស៊ានលើកទី១៣ សន្និសីទរដ្ឋមន្ត្រីបរិស្ថានអាស៊ាន+៣លើកទី១៤និង សន្និសីទទាក់ទិន។ ថ្លែងមតិបើកសន្និសីទ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថាអនុវត្ត ទស្សនវិស័យសហគមន៍អាស៊ាន២០២៥ វៀតណាមសន្យាបន្តខំប្រឹងប្រែងរួម ចំណែកកំលាំងកាយចិត្តរបស់ខ្លួនសំរាប់កិច្ចសហប្រតិបត្តិការដំបន់ដោយទឹសស្លោក ម្ចាស់ការសកម្មនិងមានការទទួលខុសត្រូវ រួមចំណែកកសាងអាស៊ានមួយតភ្ជាប់ សាមគ្គីឯកភាពនិងមានតួនាទីកាន់តែសំខាន់នៅដំបន់និងអន្តរជាតិ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា៖ “នាបច្ចុប្បន្នបំរ៉ែបំរួលអាកាសធាតុបំពូលបរិស្ថានសន្តិសុខស្បៀងអាហារនិង ប្រភពទឹកបានក្លាយទៅជាបញ្ហាដ៏ធំធេងរបស់ដំបន់និងសកលលោក។ ភារកិច្ចលំបាក ធ្ងន់ធ្ងរចំពោះប្រទេសយើងនីមួយៗគឺត្រូវប្រមូលផ្ដុំអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការពារល្អ បរិស្ថាន ចាត់ទុកការពារបរិស្ថានជាគោលដៅផងជាខ្លឹមសារសារវន្តនៃការអភិវឌ្ឍន៍ និរន្តរភាពផង៕”
Related






