VOV WorldVOV World
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយបណ្ដាថ្នាក់ដឹកនាំឡាវ
07/09/2016 10:06
(VOV)_បន្ទាប់ពីពេលមកដល់ទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) អញ្ជើញចូលរួមសន្និសីទកំពូលអាស៊ាន និងសន្និសីទទាក់ទិននានា នារសៀលថ្ងៃទី៦ កញ្ញា ​នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយ​នាយក​រដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith។
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយបណ្ដាថ្នាក់ដឹកនាំឡាវ
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយបណ្ដាថ្នាក់ដឹកនាំឡាវ           (VOV)_បន្ទាប់ពីពេលមកដល់ទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) អញ្ជើញចូលរួមសន្និ សីទកំពូលអាស៊ាន និងសន្និសីទទាក់ទិននានា នារសៀលថ្ងៃទី៦ កញ្ញា ​នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយ​នាយក​រដ្ឋមន្ត្រីឡាវ លោក  Thongloun Sisoulith។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖​វៀត ណាមគាំទ្រឡាវ សម្រេចតួនាទីជា​ប្រធាន​សន្និសីទកំពូលអាស៊ាន និងសន្និសីទទាក់ទិន នានា រួមចំណែកពង្រឹងចំណង​សាមគ្គីភាពរបស់អាស៊ាន ដើម្បីសន្តិភាព កិច្ចសហប្រតិ បត្តិការ និងអភិវឌ្ឍន៍ ​របស់តំបន់និងពិភពលោក។ នៅទីនេះ ភាគីទាំងពីរបាន សម្ដែងនូវក្តីសប្បាយរីក​រាយ ចំពោះការអភិវឌ្ឍន៍ដ៏ល្អប្រសើរ ក្នុងទំនាក់ទំនងសហ ប្រតិបត្តិការមិត្តភាពលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឯកភាពជំរុញខ្លាំងកិច្ចសហ ប្រតិបត្តិការនានា ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។           ក៏ក្នុង​ថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​ជួបសម្ដែងការ គួរសម អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Bounnhang Volachith ប្រធានរដ្ឋ សភាឡាវ លោកស្រី Pany Yathotou ផងដែរ៕