VOV WorldVOV World
នាយករដ្ឋមន្ត្រីទៅបំពេញការងារនៅវិទ្យាស្ថានស្រូវវាលទំនាបទន្លេ Cuu Long
13/06/2016 09:57
(VOV)_ក្នុងដំណើរបំពេញទស្សនកិច្ចនៅបណ្ដាខេត្តវាលទំនាបទន្លេCuu Long នាព្រឹកថ្ងៃទី១៣ មិថុនា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីវៀតណាម ​លោក Nguyen Xuan Phuc បានអញ្ជើញទៅបំពេញការងារនៅវិទ្យាស្ថាន​ស្រូវ វាលទំនាបទន្លេCuu Long។
នាយករដ្ឋមន្ត្រីទៅបំពេញការងារនៅវិទ្យាស្ថានស្រូវវាលទំនាបទន្លេ Cuu Long
នាយករដ្ឋមន្ត្រីទៅបំពេញការងារនៅវិទ្យាស្ថានស្រូវវាលទំនាបទន្លេ Cuu Long           (VOV)_ក្នុងដំណើរបំពេញទស្សនកិច្ចនៅបណ្ដាខេត្តវាលទំនាបទន្លេCuu Long នាព្រឹកថ្ងៃទី១៣ មិថុនា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីវៀតណាម ​លោក Nguyen Xuan Phuc បានអញ្ជើញទៅបំពេញការងារនៅវិទ្យាស្ថាន​ស្រូវ វាលទំនាបទន្លេCuu Long។  ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ​Nguyen Xuan Phuc បានស្នើថា​៖           “ ​បំរ៉ែបំរួលអាកាសធាតុនៅវាលទំនាបទន្លេCuu Long កំពុងប្រព្រឹត្តទៅ​យ៉ាងខ្លាំង ក្លា។​វៀតណាម​បាត់បងស្រូវចំនួនមួយលានតោន ដោយសារជាតិប្រៃ​ជ្រាបចូល។ ដូច្នេះ  យើងត្រូវស្រាវជ្រាវពូជ របៀបទប់ទល់នឹងបំរ៉ែបំរួលអាកាស​ធាតុដូចសព្វថ្ងៃនៅវាលទំ នាបទន្លេCuu Long។” ក៏ក្នុងថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបធ្វើការជាមួយ ថ្នាក់ដឹកនាំទីក្រុង Can Tho អំពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ច និងសង្គមកិច្ច៕