VOV WorldVOV World
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ទទួលបានអត្រាគាំទ្រខ្ពស់ មុនពេលបោះឆ្នោតជ្រើសតាំងប្រធានគណបក្ស LDP
27/08/2018 08:21
(VOVWORLD) -នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe កំពុងទទួលបានអត្រាអ្នកគាំទ្រខ្ពស់បំផុត ក្នុងចំណោមបេក្ខជនចូលរួមការបោះឆ្នោតជ្រើសតាំង ប្រធានគណបក្ស ប្រជាធិបតេយ្យសេរី (LDP) កាន់អំណាច ដែលគ្រោងនឹងរៀបចំឡើងនាថ្ងៃទី ២០ កញ្ញា ខាងមុខ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ទទួលបានអត្រាគាំទ្រខ្ពស់ មុនពេលបោះឆ្នោតជ្រើសតាំងប្រធានគណបក្ស LDP
 នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe (ឆ្វេង) និងសមាជិកសភាជាន់ទាប និងជាអតីតអគ្គលេខាធិការ LDP លោក Shigeru Ishiba (ស្តាំ) ។ រូបថត: ក្យូដូ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម លទ្ធផលនៃការស្ទង់មតិ ស្ដីពី ការបោះឆ្នោតជ្រើសតាំង ប្រធានគណបក្ស LDP នេះ ត្រូវបាន សារព័ត៌មាន Nikkei និងទូរទស្សន៍តូក្យូអនុវត្តន៍ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ សីហា បានឲ្យដឹងថា អត្រាអ្នកគាំទ្រនាយករដ្ឋមន្រ្តីកាន់អំណាចលោក Shinzo Abe គឺ 39% ទន្ទឹមនឹងនេះ គូប្រជែងរបស់លោកគឺ សមាជិកសភាជាន់ទាប និងជាអតីតអគ្គលេខាធិការ LDP លោក Shigeru Ishiba គឺ 31% និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រព័ន្ធផ្សព្វផ្សាយលោកស្រី Seiko Noda គឺ 4% ។ ក្នុងពេលនេះ តាមការស្ទង់មតិរបស់សារព័ត៌មាន Kyodo ក៏បានបង្ហាញលទ្ធផលស្រដៀងគ្នានេះដែរ ដោយមាន មនុស្សចំនួន 36,3% គាំទ្រចំពោះ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe 31,3% គាំទ្រលោក Ishiba និង 4,9% គាំទ្រលោកស្រី Seiko Noda។ លទ្ធផលនៃការស្ទង់មតិក៏បានបង្ហាញថា៖ គោលនយោបាយដែលប្រជាពលរដ្ឋជប៉ុនរំពឹងចំពោះ ប្រធាន LDP អាណត្តិខាងមុខ គឺ៖ "លើកកម្ពស់សុខុមាលភាពសង្គម" " ស្ដារសេដ្ឋកិច្ចឡើងវិញ និង" សន្តិសុខ - ការទូត "៕

More