VOV WorldVOV World
នាយករដ្ឋមន្ត្រីជប៉ុនមានបំណងរក្សាជំនួបសន្ទនាជាមួយចិន
15/10/2015 06:50
(VOVworld)-នាថ្ងៃទី១៤តុលា នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានជួបសន្ទនា ជាមួយសមាជិកក្រុម ប្រឹក្សាចិនលោក Yang Jiechi
នាយករដ្ឋមន្ត្រីជប៉ុនមានបំណងរក្សាជំនួបសន្ទនាជាមួយចិន
នាយករដ្ឋមន្ត្រីជប៉ុនមានបំណងរក្សាជំនួបសន្ទនាជាមួយចិន (VOVworld)-នាថ្ងៃទី១៤តុលា នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានជួបសន្ទនា ជាមួយសមាជិកក្រុមប្រឹក្សាចិនលោក Yang Jiechi ក្នុងកាលៈទេសៈដែលប្រ ទេស ទាំងពីរ កំពុងពន្លឿនជំនួបកំពូលត្រីភាគីជាមួយកូរ៉េខាងត្បូង ដែលគ្រោង នឹងប្រព្រឹត្តទៅនាចុងខែតុលា ឬដើមខែវិច្ឆិកាខាងមុខ។ លោក Abe បានសម្តែង ជំនឿជាក់និងសង្ឃឹមថា សន្និសីទនាពេលខាងមុខនឹងទទួលបានផ្លែផ្កាតាម រយៈការខំប្រឹងប្រែងនៃប្រទេសទាំងបី។ ក្នុងជំនួបនៅក្រុងតូក្យូ នៃដំណើរទស្សន កិច្ចជាផ្លូវការរបស់លោក Yang Jiechi នាយករដ្ឋមន្ត្រី Abe បានសម្តែងបំណង រក្សាជំនួបសន្ទនានិងជួបប្រាស្រ័យជាន់ខ្ពស់ ព្រមទាំងផ្លាស់ប្តូរគណៈប្រតិភូ និង បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ រីឯខ្លួនវិញ លោក Yang Jiechi បាន អំពាវនាវឲ្យជប៉ុន គោរពគោលការណ៍ ៤ “ខ” និងដោះស្រាយដោយសន្តិវិធី រាល់ បញ្ហារសើបផងដែរ៕