នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសនឹងមិនចរចារជាមួយគណបក្សប្រឆាំង
13/06/2016 10:55
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានព្រមានទៅគណបក្សសង្គ្រោះជាតិ មិនឲ្យយករឿងធ្វើបាតុកម្ម មកគំរាមសម្ដេច ប៉ុន្តែបើមានការ ធ្វើ បាតុកម្ម កើតឡើងមែនសម្ដេច នឹងមិនអត់ឱនឲ្យអ្នក ដឹកនាំបាតុកម្មនោះទេ ។

នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសនឹងមិនចរចារជាមួយគណបក្សប្រឆាំង នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានព្រមានទៅគណបក្សសង្គ្រោះ ជាតិ មិនឲ្យយករឿងធ្វើបាតុកម្ម មកគំរាមសម្ដេច ប៉ុន្តែបើមានការ ធ្វើ បាតុកម្ម កើតឡើងមែនសម្ដេច នឹងមិនអត់ឱនឲ្យអ្នក ដឹកនាំបាតុកម្មនោះទេ ។ ការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃ ទី១៣ ខែមិថុនានេះ ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយក៏ជាការឆ្លើយតបចំពោះថ្នាក់ដឹកនាំ CNRP ដែលជាបន្តបន្ទាប់បានគំរាមធ្វើ បាតុកម្ម ទាក់ទងសំណុំរឿងអាស្រូវរបស់លោក កឹម សុខា ប្រធានស្តីទីបក្សសង្គ្រោះជាតិ ៕
Related






