VOV WorldVOV World
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅទស្សនាមណ្ឌលកេរ្តិ៍ដំណែលកងលេខ១២៥
21/12/2016 11:33
(VOVworld) - នាព្រឹកថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានទៅទស្សនាមណ្ឌលកេរ្តិ៍ដំណែលកងលេខ១២៥ នៅស្រុក Cam My ខេត្ត Dong Nai។កងលេខ១២៥គឺ ជាអង្គការដើមនៃកងកម្លាំងប្រដាប់អាវុធសាមគ្គី សង្គ្រោះជាតិកម្ពុជា ។
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅទស្សនាមណ្ឌលកេរ្តិ៍ដំណែលកងលេខ១២៥
មណ្ឌលកេរ្តិ៍ដំណែលកងលេខ១២៥  (VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅវៀតណាម នាថ្ងៃទី ២១ ធ្នូ នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សន កិច្ច នៅទីក្រុងហូជីមិញនិងខេត្ត Dong Nai ភាគខាងត្បូងវៀតណាម។នាព្រឹកថ្ងៃនេះ  សម្ដេចតេជោ ហ៊ុន សែនបានទៅទស្សនាមណ្ឌលកេរ្តិ៍ដំណែលកងលេខ១២៥នៅ ស្រុក Cam My ខេត្ត Dong Nai។កងលេខ១២៥គឺជាអង្គការដើមនៃកងកម្លាំងប្រដាប់ អាវុធសាមគ្គី សង្គ្រោះជាតិកម្ពុជា។នេះក៏ជាទីបញ្ចុះសពរបស់យុទ្ធជនកម្ពុជាចំនួន ៤៩រូបផងដែរ។មណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រកង លេខ១២៥ ត្រូវបានរដ្ឋវៀត ណាមបញ្ចូលក្នុងបញ្ជីឈ្មោះកេរ្តិ៍ដំណែលប្រវត្តិ សាស្ត្រថ្នាក់ជាតិ តាមនោះបង្ហាញ នូវការយកចិត្តទុកដាក់របស់បក្ស រដ្ឋវៀតណាម ក្នុងការអភិរក្សនិងពង្រីកតំលៃនៃ មណ្ឌលកេរ្តិ៍ដំណែលនេះ ព្រមទាំងក៏ជានិមិត្តរូប នៃចំណងសាមគ្គីភាពមិត្តភាព វៀតណាម-កម្ពុជាផងដែរ៕