នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith មកបំពេញទស្សនកិច្ចនៅវៀតណាម
07/02/2017 08:22
(VOV)_នាថ្ងៃទី៧កុម្ភះ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលឡាវ មកបំពេញទស្សនកិច្ចនៅវៀតណាម អញ្ជើញចូលរួម និងអញ្ជើញជាសហអធិបតីសម័យប្រជុំ លើកទី៣៩
.jpg)
នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith មកបំពេញទស្សនកិច្ចនៅវៀតណាម (VOV)_នាថ្ងៃទី៧កុម្ភះ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានដឹក នាំគណៈប្រតិភូរដ្ឋាភិបាលឡាវ មកបំពេញទស្សនកិច្ចនៅវៀតណាម អញ្ជើញចូលរួម និងអញ្ជើញជាសហអធិបតីសម័យប្រជុំ លើកទី៣៩ គណៈកម្មាធិការអន្តររដ្ឋាភិបាល វៀតណាម-ឡាវ ដែលបានរៀបចំឡើងនៅទីក្រុងហាណូយ តាមសេចក្ដីអញ្ជើញរបស់ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។ គោលដៅរបស់កិច្ចប្រជុំលើកនេះគឺបន្តអះអាងនូវអាទិភាពក្នុងគោលនយោបាយ កិច្ចការបរទេស នោះគឺបន្តជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាមនិងឡាវ បង្កើនទំនុកទូកចិត្ត ខាងនយោបាយ ឯកភាពបញ្ជាណែនាំអនុវត្តកិច្ចព្រមព្រៀងថ្នាក់ជាន់ខ្ពស់ ជំរុញទំ នាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរដោយឥតឈប់ឈរ៕
Related






