នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអគ្គនាយកក្រុមហ៊ុន Hyundai Motor(កូរ៉េខាងត្បូង)
21/04/2017 09:41
(VOV)_នារសៀលថ្ងៃទី២០ មេសានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាលោក S.K.Han អគ្គនាយកក្រុមហ៊ុន Hyundai Motor(កូរ៉េខាងត្បូង)ទទួលបន្ទុកវិស័យរថយន្តពាណិជ្ជកម្ម។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ Hyundai ជាសម្ព័ន្ធក្រុមហ៊ុនល្បីឈ្មោះនៅកូរ៉េខាងត្បូង

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអគ្គនាយកក្រុមហ៊ុន Hyundai Motor(កូរ៉េខាងត្បូង) (VOV)_នារសៀលថ្ងៃទី២០ មេសានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាលោក S.K.Han អគ្គនាយកក្រុមហ៊ុន Hyundai Motor(កូរ៉េខាងត្បូង)ទទួលបន្ទុកវិស័យរថយន្តពាណិជ្ជកម្ម។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ Hyundai ជាសម្ព័ន្ធក្រុមហ៊ុនល្បីឈ្មោះនៅកូរ៉េខាងត្បូង និងទូទាំងពិភពលោក វាយតំលៃខ្ពស់កិច្ចសហប្រតិបត្តិការរវាង Hyundai ជាមួយក្រុមហ៊ុន Thaco របស់វៀតណាមដើម្បីផលិតរថយន្តដឹកជញ្ជូននិងឡានក្រុងនៅខេត្ត Quang Nam។ រីឯ លោក S.K.Han បានលើកច្បាស់ថា៖គំរោងការណ៍នេះនឹងជួយឧបត្ថម្ភអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មឧបត្ថម្ភ គ្រឿងបន្លាស់រថយន្ត ជួយឧបត្ថម្ភវៀតណាមនាំចេញរថយន្តចេញទៅបរទេសក្នុងអនាគត។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ Hyundai នឹងរួមចំណែកចូលក្នុងការអភិវឌ្ឍន៍សេដ្ឋ កិច្ច សង្គមរបស់វៀតណាម។ ក៏ក្នុងរសៀលថ្ងៃដដែល នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងសាធារណៈ និងដឹកជញ្ជូនឡាវ លោក Bounchan Sinthavong ផងដែរ៕
Related






