VOV WorldVOV World
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្តែងការគួរសមប្រធានាធិបតីបារាំងលោក Francois Hollande
06/09/2016 13:53
(VOVworld)-នាព្រឹកថ្ងៃទី៦កញ្ញា ក្នុងការជួបសម្តែងការគួរសមប្រធានាធិបតីបារាំង លោក Francois Hollande ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ច
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្តែងការគួរសមប្រធានាធិបតីបារាំងលោក Francois Hollande
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្តែងការគួរសមប្រធានាធិបតីបារាំងលោក Francois Hollande (VOVworld)-នាព្រឹកថ្ងៃទី៦កញ្ញា ក្នុងការជួបសម្តែងការគួរសមប្រធានាធិបតីបារាំង  លោក Francois Hollande ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម នោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក​ Nguyen Xuan Phuc បានសម្តែងក្តី សោមនស្សរីករាយចំពោះកិច្ចចរចាររវាងប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជាមួយប្រធានាធិបតីលោក Francois Hollande ក៏ដូចជាលទ្ធផលលើគ្រប់វិស័យ ដែល ទទួលបានក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាមបារាំងនាពេលកន្លងទៅ។ ក្នុង ជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរ ជម្រុញ ថែមទៀតកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង ខំប្រឹង ប្រែងបង្កើនតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងទ្វេដងនាពេលខាងមុខ។​នាយក​រដ្ឋ មន្ត្រីលោក Nguyen Xuan Phuc ក៏បានចែករំលែកការព្រួយបារម្មណរបស់បារាំង ចំពោះ លទ្ធិភេរវកម្មក៏ដូចជាការបាត់បង់ដ៏ធំធេងដែលលទ្ធិភេរវកម្មធ្លាប់បណ្តាលឲ្យ ប្រជាជន បារាំង។ លោក Nguyen Xuan Phuc មានបំណងថា បារាំង នឹងគាំទ្រគោលជំហរបស់អា ស៊ានស្តីពីការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍អា កាសចរណ៍នៅសមុទ្រខាងកើត និងដោះស្រាយជម្លោះនៅ សមុទ្រខាងកើតដោយសន្តិ វិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិជាពិសេសគឺអនុសញ្ញា អ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។         រីឯខ្លួនវិញ ប្រធានាធិបតីបារាំង លោក Francois Hollande បានអះអាងថា បារាំង ជានិច្ចកាលផ្តល់អាទិភាពសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀត ណាម។​លោកប្រធានាធិបតីបារាំងបានសង្កត់ធ្ងន់ថា បារាំងនឹងបន្តផ្តោតការយកចិត្ត ទុកដាក់ជួយឧបត្ថម្ភវៀតណាមលើគ្រប់វិស័យក្នុងនោះមានការទប់ទល់ជាមួយបម្រែ  បម្រួលអាកាសធាតុ ការកើនឡើងកម្រិតទឹកសមុទ្រ និងកិច្ចការពារបរិស្ថានជាដើម៕