VOV WorldVOV World
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មានបំណងថា BIDV នឹងចូល Top ២៥ ធនាគារធំបំផុតក្នុងតំបន់អាស៊ាន
15/04/2017 08:45
(VOVworld)-នាព្រឹកថ្ងៃទី១៥មេសានៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីរំលឹកខួប លើកទី៦០នៃទិវាបង្កើតធនាធាវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) ថ្ងៃទី២៤ មេសា។ អញ្ជើញថ្លែងមតិក្នុងពិធី
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មានបំណងថា BIDV នឹងចូល Top ២៥ ធនាគារធំបំផុតក្នុងតំបន់អាស៊ាន
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ Vũ Dũng/VOV) (VOVworld)-នាព្រឹកថ្ងៃទី១៥មេសានៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីរំលឹកខួប  លើកទី៦០នៃទិវាបង្កើតធនាធាវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) ថ្ងៃទី២៤ មេសា។ អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានចាត់ទុកថា ពាណិជ្ជសញ្ញានិងឋានៈរបស់ BIDV ត្រូវបាន បញ្ជាក់តាមរយៈរង្វាន់ច្រើនដោយអង្គការអន្តរជាតិមានកិត្យានុភាពប្រគល់ជូន  ជាពិសេសត្រូវបានធនាគាពិភពលោក​ (WB) វាយតម្លៃជាធនាគាអនុវត្តល្អបំផុតនូវ គំរោងហិរញ្ញវត្ថុកសិកម្មដែលឧបត្ថម្ភដោយ WB ផងដែរ។ BIDV ក៏ជាធនាគាដំបូង  នៅវៀតណាមធ្វើការវិនយោគទៅបរទេស រួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចកិច្ចការបរទេសនៅប្រទេសចំនួន៦ក្នុងនោះមានកម្ពុជានិងឡាវផង។ លោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ថា៖         “ស្តីអំពីយុទ្ធសាស្ត្រនិងទស្សនវិស័យខាងមុខ BIDV ត្រូវជាធនាគាពាណិជ្ជកម្ម ភាគហ៊ុនធំបំផុតនៅវៀតណាម។ ប៉ុន្តែ ហេតុដូច្នេះក៏ដោយ BIDV គប្បីមានឆន្ទះឆ្ពោះ  ទៅមុខ មានទស្សនវិស័យយូអង្វែង ទាំងលើក្នុងទីផ្សារជាតិនិងអន្តរជាតិ។​ខ្ញុំស្នើឲ្យ BIDV មានយុទ្ធសាស្ត្រ ផែនការជារៀង រាល់ឆ្នាំដោយភារកិច្ចនិងគោលដៅជាក់ ស្តែង សំដៅខិតខំប្រឹងប្រែងចូលក្នុង Top ២៥ធនាគាពាណិជ្ជកម្មភាគហ៊ុនធំបំផុត តំបន់អាស៊ី”។         ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានប្រគល់ គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១សម្រាប់ BIDV ។ BIDV ក៏បានរដ្ឋឡាវ និងព្រះរាជា ណាចក្រកម្ពុជាប្រគល់កិត្តនាមថ្លៃថ្លាផងដែរ៕