VOV WorldVOV World
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់
09/07/2017 08:00
(VOVWORLD) -នារសៀលថ្ងៃទី៨កក្កដា តាមម៉ោងតំបន់ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋាភិ បាលវៀតណាមបានអញ្ជើញបញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចការ ងារជាផ្លូវការនៅសហព័ន្ធអាល្លឺម៉ង់ និងចូលរួមសន្និសីទកំពូល G-20 ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨កក្កដា តាមសេចក្តីអញ្ជើញរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់
 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរ ទស្សនកិច្ចនៅអាល្លឺម៉ង់ ក្នុងរយៈពេលស្នាក់នៅអាល្លឺម៉ង់ លោក Nguyen Xuan Phuc អញ្ជើញជួប សន្ទនាជាមួយអធិបការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ជួបសវនាការ ជាមួយប្រធានាធិបតីអាល្លឺម៉ង លោក Frank Walter-Steinmeier និងជួបសំណេះ សំណាលជាមួយថ្នាក់ដឹកនាំមួយចំនួនទៀត។ ចូលរួមសន្និសីទកំពូល G-20 ក្នុងនាម ជាវាគ្មិនស្នូលនៅក្នុង សម័យពិភាក្សាអំពីការអភិវឌ្ឍន៍និរន្តរភាព បម្រែបម្រួលអា កាសធាតុនិងថាមពលនោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងទៅលើសារៈសំខាន់នៃការបង្កើន កិច្ចសហប្រតិបត្តិការក្នុងការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ។         ដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់និងចូលរួមសន្និសីទកំពូល G-20 លើកនេះ របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានរួមចំណែកជម្រុញទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ឲ្យកាន់តែអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំង លើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិទៀតផង៕