VOV WorldVOV World
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីប្រកាសយន្តការពិសេសនៅក្រុង Da Lat
05/06/2016 08:42
(VOVworld)-នាព្រឹកថ្ងៃទី៥មិថុនា នៅទីក្រុង Da Lat ខេត្ត Lam Dong បានរៀបចំ​ពិធីប្រកាសយន្តការ គោលនយោបាយពិសេសសម្រាប់អភិវឌ្ឍន៍ទីក្រុង Da Lat
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីប្រកាសយន្តការពិសេសនៅក្រុង Da Lat
នាយករដ្ឋមន្ត្រី​លោក​Nguyen Xuan Phuc ថ្លែងអនុសាសន៍ (VOVworld)-នាព្រឹកថ្ងៃទី៥មិថុនា នៅទីក្រុង Da Lat ខេត្ត Lam Dong បានរៀបចំ​ពិធី ប្រកាសយន្តការ គោលនយោបាយពិសេសសម្រាប់អភិវឌ្ឍន៍ទីក្រុង Da Lat និងតំបន់ នានាជាប់ជាមួយនឹងខេត្ត Lam Dong។​នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមក្នុងពិធីនេះ។ នៅក្នុងពិធី នេះ យន្តការ គោលនយោបាយពិសេសចំនួន៥សម្រាប់អភិវឌ្ឍន៍ក្រុង Da Lat និងតំបន់ទាក់ទិន នានាត្រូវបានប្រកាស់ដល់ប្រជាជន សហគមន៍អង្គភាពអាជីវ កម្ម វិនិយោគិនជាតិ និងអន្តជាតិ។​នោះគឺគោលនយោបាយលើកលែងពន្ធលើដី សម្បទានចំពោះគម្រោង ការសាងសងមណ្ឌលទេសចរណ៍ជាតិនិងមណ្ឌលទេស ចរណ៍ពិសេសរបស់ក្រុង  លើកលែងពន្ធនាំចូលសម្ភារៈសម្រាប់វិនិយោគផ្ទះ កញ្ជក់ បណ្តាញផលិតស្ពៃ ផ្កា ដែលអនុវត្តតាមបច្ចេកវិទ្យាខ្ពស់និងយន្តការ​ពិសេសមួយចំនួនទៀត។ លោក Vu Ngoc Hiep ប្រធានគណៈកម្មាធិការប្រជា ជនទីក្រុង Da Lat បានឲ្យដឹងថា៖ “យន្តការពិសេសសម្រាប់ទីក្រុង​Da Lat ជាឱកាសសំខាន់ ដើម្បីទីក្រុង Da Lat ផ្ទេរ ផ្តូរទៅឱកាសអភិវឌ្ឍន៍ថ្មី ជាពិសេសគឺដោះស្រាយរាល់បញ្ហាជំពាក់ជំពិន ក្នុង ដំណើរ ការអភិវឌ្ឍន៍របស់ខ្លួន។ដោយក្រុមយន្តការគោលនយោបាយពិសេស​ចំនួន៥នេះ  នឹងជាគ្រឹះរឹងមាំសម្រាប់ទីក្រុងនិងតំបន់ជំវិញពង្រីកយ៉ាងខ្លាំងនូវ សក្តានុភាពនិង ប្រៀបខ្លាំងរបស់ខ្លួន”។         មុននោះ នារសៀលថ្ងៃទី៤មិថុនា នៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំ​ខេត្ត Lam Dong ស្តីពីបញ្ហាសេដ្ឋកិច្ចសង្គម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc  បានវាយតម្លៃខ្ពស់ការដែល ខេត្ត Lam Dong ប្រមូលផ្តុំល្អរាល់ប្រភពកម្លាំង ផ្សព្វ ផ្សាយប្រកបដោយជោគជ័យនូវផលិតផលរបស់តំបន់តាមរយៈពិធីបុណ្យនានា ដោយរូបភាពសមស្រប៕

More