នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន
06/09/2016 13:39
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith នាព្រឹកថ្ងៃទី៦កញ្ញា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc

នាយករដ្ឋមន្ត្រូរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc (VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith នាព្រឹកថ្ងៃទី៦កញ្ញា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមចាកចេញពីទីក្រុង ហាណូយ អញ្ជើញចូលរួមសន្និសិទជាន់ខ្ពស់អាស៊ានលើកទី២៨-២៩និងសន្និសីទទាក់ ទិននានានៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ។ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨កញ្ញា សន្និសិទជាន់ខ្ពស់អាស៊ានលើកទី២៨-២៩និងសន្និសិទជាន់ខ្ពស់ពាក់ព័ន្ធនានាដោយ មានការចូលរួមរបស់ថ្នាក់ដឹកនាំប្រទេសអាស៊ានទាំង១០រួមទាំង ចិន ជប៉ុន កូរ៉េខាង ត្បូង អាមេរិក រុស្ស៊ី ឥណ្ឌា អូស្ត្រាលី នូវែលហ្សេឡង់ និងអគ្គលេខាធិការអ.ស.ប។ មុននោះ នាថ្ងៃទី៥កញ្ញា នៅរដ្ឋធានីវៀងច័ន្ទបានប្រព្រឹត្តទៅកិច្ចប្រជុំមន្ត្រីជាន់ ខ្ពស់អាស៊ាន (SOM)ដើម្បីត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៨-២៩ និងសន្និសីទជាន់ខ្ពស់ពាក់ព័ន្ធនានា។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung ប្រធាន SOM ASEAN របស់វៀតណាម អញ្ជើញដឹកនាំគណៈប្រតិភូវៀត ណាមចូលរួមកិច្ចប្រជុំនេះ៕
Related






