នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតស្រីលង្កា
08/07/2016 08:16
(VOVworld)- វៀតណាមនិងស្រីលង្កាមានទំនាក់ទំនងមិត្តភាពប្រពៃណីនិងសហប្រតិ បត្តិការយ៉ាងល្អប្រសើរ អភិវឌ្ឍន៍ដោយឥតឈប់ឈរនារយៈពេល៤៥ឆ្នាំកន្លងទៅ។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូតស្រីលង្កា លោកស្រី Urgodawatt Dissanayke (VOVworld)- វៀតណាមនិងស្រីលង្កាមានទំនាក់ទំនងមិត្តភាពប្រពៃណីនិងសហប្រតិ បត្តិការយ៉ាងល្អប្រសើរ អភិវឌ្ឍន៍ដោយឥតឈប់ឈរនារយៈពេល៤៥ឆ្នាំកន្លងទៅ។ នេះ ជាការអះអាងរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc នៅក្នុងការទទួលជួបជាមួយឯកអគ្គរដ្ឋទូតស្រីលង្កា លោកស្រី Urgodawatt Dissanayke នារសៀលថ្ងៃទី៧កក្កដានៅទីក្រុងហាណូយ។ នៅទីនេះ លោក Nguyen Xuan Phuc មានបំណងថា ឯកអគ្គរដ្ឋទូតស្រីលង្កា លោកស្រី Urgodawatt Dissanayke នឹងមានការរួមចំណែកសំខាន់ចូលក្នុងការជម្រុញថែមទៀតនូវទំនាក់ទំនង លើគ្រប់ វិស័យរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ធ្វើការ វាយតម្លៃ នៃប្រាក់ពាណិជ្ជកម្មទេ្វភាគី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន ចាត់ទុក ថា ប្រទេសទាំងពីរគប្បីជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យសក្តិសមទៅនឹងទំ នាក់ទំនងនយោបាយយ៉ាងល្អប្រសើរ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតស្រីលង្កា លោកស្រី Urgodawatt Dissanayke បានអះ អាងថា នឹងខំបឹ្រងប្រែងអស់ពីកម្លាំងកាយចិត្តចូលក្នុងការជម្រុញថែមទៀតនូវទំនាក់ ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគឺការបង្កើនតម្លៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីឡើងទ្វេដង ដូចជាបំណងប្រាថ្នារបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ផងដែរ៕
Related






