នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរ ទេសកូរ៉េខាងត្បូង
21/03/2017 10:32
(VOVworld)-នារសៀលថ្ងៃទី២០មិនា នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េ ខាងត្បូង លោក Yun Byung-se ដែលកំពុងបំពេញទស្សនកិច្ចការងារ ជាផ្លូវការនៅវៀតណាម (VOVworld)-នារសៀលថ្ងៃទី២០មិនា នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េ ខាងត្បូង លោក Yun Byung-se ដែលកំពុងបំពេញទស្សនកិច្ចការងារ ជាផ្លូវការ នៅវៀតណាម។នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានអះអាង ថា រដ្ឋាភិបាលនិងប្រជាជនវៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ក្នុងការ បង្កើនទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយកូរ៉េខាងត្បូង។ នាយក រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា វៀតណាមស្វាគម ន៍និង ត្រៀមជាស្រេចរួមដំណើរនិងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស បរទេស ក្នុងនោះមានកូរ៉េខាងត្បូងមកធ្វើការវិនិយោគប្រកបដោយប្រសិទ្ធភាព យូរអង្វែងនៅ វៀតណាម។ ហើយវៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយភាគី កូរ៉េខាងត្បូងអនុ វត្តប្រកបដោយជោគជ័យនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-កូរ៉េខាងត្បូង រក្សាទំហំពាណិជ្ជកម្មឲ្យអភិវឌ្ឍន៍ស្ថិរភាព ខិតខំទទួល បានគោលដៅ៧០ពាន់លាន ដុល្លារអាមេរិកឬខ្ពស់ជាងគឺ១០០លានដុល្លារអា មេរិកនាឆ្នាំ២០២០។ រួមជាមួយគ្នា នោះ គឺបង្កើនកិច្ចសហប្រតិបត្តិការជួបប្រា ស្រ័យវប្បធម៌ អប់រំនិងទេសចរណ៍ ជា ពិសេសបង្កើនការគាំទ្រគ្នាទៅវិញទៅមក លើបណ្តាវេទិកាតំបន់និងអន្តរជាតិ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Yun Byung-se បានជឿ ជាក់ថា វៀតណាមនឹងរៀបចំប្រកបដោយជោគជ័យឆ្នាំ APEC ២០១៧។ កូរ៉េខាង ត្បូងរំពឹងទុកថា នឹងអភិវឌ្ឍន៍ខ្លាំងថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀត ណាម រួមចំណែកធានាសន្តិភាព ស្ថិរភាពក្នុងតំបន់៕
Related






