នាយករដ្ឋមន្ត្រីNguyen Tan Dungនិងនាយរដ្ឋមន្ត្រីហ៊ុនសែនបើកសម្ពោធបង្គោលព្រំដែនវៀតណាម-កម្ពុជា
26/12/2015 08:20
(VOVworld)-នាព្រឹកថ្ងៃទី២៦ធ្នូ រដ្ឋភិបាលវៀតណាមនិងកម្ពុជាបានរួមសហការ រៀបចំពិធីបើកសម្ពោធបង្គោលព្រំដែនលេខ៣០
នាយករដ្ឋមន្ត្រីNguyen Tan Dungនិងនាយរដ្ឋមន្ត្រីហ៊ុនសែន បើកសម្ពោធបង្គោលព្រំដែនវៀតណាម-កម្ពុជា(រូបថតៈ Trần Văn) (VOVworld)-នាព្រឹកថ្ងៃទី២៦ធ្នូ រដ្ឋភិបាលវៀតណាមនិងកម្ពុជាបានរួមសហការរៀប ចំពិធីបើកសម្ពោធបង្គោលព្រំដែនលេខ៣០ លើខ្សែផ្លូវព្រំដែនរវាងខេត្ត Gia Lai របស់ វៀតណាមនិងខេត្តរតនគីរីរបស់កម្ពុជា។អញ្ជើញចូលរួមក្នុង ពិធីនេះ មានវត្តមាន នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុនសែន រួមទាំងតំណាងក្រសួង ស្ថាប័ន ទាក់ទិននានានិងប្រជាជនរស់នៅ ជាប់ព្រំដែនផងដែរ។ ថ្លែងមតិនៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ “បង្គោលលេខ៣០ជាសំណង់ល្អមួយស្ថិតនៅច្រកទ្វាព្រំដែនអន្តរជាតិ Le Thanh -អូរយ៉ាដាវនេះ នឹងក្លាយទៅជាទីមកដល់ទាក់ទាញប្រជាជននៃប្រទេស ទាំងពីរ ភ្ញៀវទេសចរអន្តរជាតិមកទស្សនានិងយល់ច្បាស់នូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។តាងនាមរដ្ឋាភិបាលវៀតណាម ខ្ញុំវាយ តម្លៃខ្ពស់នូវការខំប្រឹងប្រែងរបស់គណៈកម្មាធិការចំរុះទទួលបន្ទុការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែននៃប្រទេសទាំងពីរដែលបានបំពេញល្អភារកិច្ចរបស់ ខ្លួននាពេលកន្លងទៅ”។ ថ្លែងមតិនៅក្នុងពិធីនេះដែរ សម្តេចហ៊ុនសែនបានសម្តែងក្តីសង្ឃឹមថាភាគី ទាំងពីរ នឹងសម្រេចយ៉ាងឆាប់ៗនូវការងារខ័ណ្ឌស៊ីមាបោះបង្គោលព្រំដែន កសាង ខ្សែព្រំ ដែនស្អាតបាត យុត្តិធម៌ ដោយឈរលើមូលដ្ឋានច្បាប់នៃប្រទេសនីមួយៗ ក៏ដូច ជាសមស្របនឹងច្បាប់អន្តរជាតិ។ សម្តេចហ៊ុនសែនបានអះអាងថា៖ “លទ្ធផលថ្ងៃនេះនឹងរួមចំណែកយ៉ាងធំធេងចូលក្នុងការប្រែក្លាយព្រំដែន ដែលបាន កំណត់ច្បាស់ឲ្យក្លាយទៅជាមណ្ឌលសន្តិភាពនិងសម្បូរុងរឿងសម្រាប់ ប្រជាជន នៃប្រទេសទាំងពីរ។សំណង់ដែលយើងកាត់ខ្សែបូសម្ពោធឲ្យដំណើរការ ថ្ងៃ នេះជាសក្ខីភាពជាក់ស្តែងសរឲ្យឃើញនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធិរវាង ប្រ ទេសទាំងពីរកម្ពុជា-វៀតណាម”។ បន្ទាប់ពីបើកសម្ពោធបង្គោលព្រំដែនលេខ៣០នៅខេត្តរតនាគីរីមក នាពេល រសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញបើកសម្ពោធបង្គោលព្រំដែនមួយទៀតនៅចក្រទ្វាព្រំដែនអន្តរជាតិ Tinh Bien នៅខេត្ត AN Giang វៀត ណាម និងភ្នំដិន ខេត្តតាកែវរបស់កម្ពុជាផងដែរ៕
Related






