នាយករដ្ឋមន្ត្រីបានចូលរួមពិធីបើកការដ្ឋានសាងសង់ពង្រីកព្រលានយន្តហោះអន្តរជាតិ Cat Bi
19/03/2013 08:10
VOV-នាព្រឹកថ្ងៃទី១៩មិនានាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអញ្ចើញចូលរួមពិធីបើក ការដ្ឋានសាងសង់ពង្រីកព្រលានយន្តហោះអន្តរជាតិ Cat Bi ទីក្រុង Hai Phong។

នាយករដ្ឋមន្ត្រីបានចូលរួមពិធីបើកការដ្ឋានសាងសង់ពង្រីកព្រលានយន្តហោះអន្តរជាតិ Cat Bi។ VOV-នាព្រឹកថ្ងៃទី១៩មិនានាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអញ្ចើញចូលរួមពិធីបើកការដ្ឋានសាងសង់ពង្រីកព្រលានយន្តហោះអន្តរជាតិ Cat Bi ទីក្រុង Hai Phong។ ថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន សង្កត់ធ្ងន់ថានេះជាគំរោងការមានអត្ថន័យសំខាន់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច- សង្គមរបស់ទីក្រុង Hai Phong និយាយដោយឡែកក៏ដូចជារបស់ដំបន់សេដ្ឋកិច្ច សំខាន់ភាគខាងជើងនិងទូទាំងប្រទេសនិយាយរួម។គំរោងការវិនិយោគសាងសង់ ពង្រីកមណ្ឌលហោះហើរនៃព្រលានយន្តហោះអន្តរជាតិ Cat Bi មានទុនវិនិយោគ សរុបប្រមាណជាង៣លានលានដុង និងអនុវត្តពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៥។ នេះ ជាគំរោងការព្រលានយន្តហោះដ៏ធំតាមបទដ្ឋានព្រលានយន្តហោះទំនើបជា ព្រលានយន្តត្រៀមបំរងឲ្យព្រលានយន្តហោះអន្តរជាតិ Noi Bai ធានាឲ្យបណ្ដា ប្រភេទយន្តហោះឡើងចុះដោយសុវត្ថិភាព។ តាមផែនការដល់ឆ្នាំ២០១៥ ព្រលាន យន្តហោះអន្តរជាតិ Cat Bi នឹងទទួលភ្ញៀវធ្វើដំណើរប្រមាណ២លាននាក់ក្នុងមួយ ឆ្នាំ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអញ្ចើញមកទស្សនកិច្ចការងារនៅក្រុងហ៊ុនភាគហ៊ុនដំឡើងនាវា Song Cam (ចំណុះសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មនាវា- Vinashin) នៅទីក្រុង Hai Phong។ នាព្រឹកថ្ងៃដ៏ដែលនាយករដ្ឋមន្ត្រី Nguyen Tan Dung បានអញ្ចើញមកទស្សនកិច្ចការងារនៅក្រុងហ៊ុនភាគហ៊ុនដំឡើងនាវា Song Cam (ចំណុះសម្ព័ន្ធក្រុមហ៊ុន ឧស្សាហកម្មនាវា- Vinashin) នៅទីក្រុង Hai Phong ផងដែរ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា បក្សរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ វិនិយោគទៅក្នុងបណ្ដាផ្នែកសេដ្ឋកិច្ចសមុទ្រ ក្នុងនោះមានផ្នែកដំឡើងនាវា។ អភិវឌ្ឍន៍ផ្នែកដំឡើងនាវាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចផង ធានាការពារជាតិសន្តិសុខ ផង៕
Related
More





