VOV WorldVOV World
នាយករដ្ឋមន្ត្រីបានទទួលជួបរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងតំលៃគុយបា
18/09/2015 10:38
Vovworld-នៅពិធីទទួលជួបសន្ទនានារសៀលថ្ងៃទី១៨ កញ្ញានៅក្រុង​ហាណូយ​នាយករដ្ឋមន្ត្រីវៀតណាម
នាយករដ្ឋមន្ត្រីបានទទួលជួបរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងតំលៃគុយបា
នាយករដ្ឋមន្ត្រីបានទទួលជួបរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងតំលៃគុយបា         Vovworld-នៅពិធីទទួលជួបសន្ទនានារសៀលថ្ងៃទី១៨កញ្ញានៅក្រុង​ហាណូយ ​នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានស្វាគមន៍​លោកស្រី Lina Pedraza Rodriguez រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងតំលៃគុយបា​ដែល​កំពុងបំពេញទស្សន កិច្ចនៅវៀតណាម ក៨ដូចជាវាយតំលៃខ្ពស់លទ្ធផល​ធ្វើការរវាងរដ្ឋមន្ត្រីក្រសួងហិរញ្ញ វត្ថុនៃប្រទេសតទាំងពីរ។         នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា​ ទំនាក់ទំនង​សហប្រតិបត្តិ​ការ លើច្រើនវិស័យវៀតណាម-គុយបាគឺល្អប្រសើរនិងទទួល​បាន​លទ្ធផលជាក់ស្ដែងជា ច្រើននាំមកផលប្រយោជន៍រួមសំរាប់ប្រទេសទាំងពីរ​ប្រជាជាតិទាំងពីរ។ ភាគីទាំងពីរ ត្រូវផ្លាស់ប្តូរដោះស្រាយរាល់បញ្ហាសេសល់ ទន្ទឹម​នឹងនោះកសាងដាក់ចេញកម្មវិធី សហប្រតិបត្តិការទ្វេភាគីឈានទៅដំណាក់កាលថ្មីអភិវឌ្ឍន៍ខ្ពស់ជាងទៀតស៊ីជម្រៅ និងប្រសិទ្ធិភាពជាង៕

More