នាយករដ្ឋមន្ត្រីបានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាព្រះរាជាណាចក្របែលហ្ស៊ីក
04/11/2015 07:14
Vovworld-នាពិធីជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាព្រះ រាជាណាចក្របែលហ្ស៊ីកលោកស្រី Christine Defraigne

នាយករដ្ឋមន្ត្រីបានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាព្រះរាជាណាចក្របែលហ្ស៊ីក (VGP) Vovworld-នាពិធីជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាព្រះរាជាណាចក្រ បែលហ្ស៊ីកលោកស្រី Christine Defraigne នារសៀលថ្ងៃទី៣វិច្ឆិកានៅទីស្តីការ រដ្ឋាភិបាលនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានស្នើរភាគីទាំង ពីរខំប្រឹងប្រែងថែមទៀតក្នុងការជំរុញអនុវត្តយ៉ាងមានប្រសិទ្ធិភាពនូវកិច្ចព្រម ព្រៀងសហប្រតិបត្តិការដែលបានឯកភាព។ នាយករដ្ឋមន្ត្រី Nguyen Tan Dung មាន គោលបំណងថានៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង សហភាពអឺរ៉ុបបានចុះហត្ថលេខានោះ បែលហ្ស៊ីកនឹងអនុម័តលើកិច្ចព្រមព្រៀងនេះ ពីព្រោះនេះជាកិច្ចព្រមព្រៀងមានអត្ថន័យសំខាន់បើកចេញឱកាសសហប្រតិបត្តិការ រវាងវៀតណាមជាមួយសហភាពអឺរ៉ុបនិយាយរួមនិងជាមួយបែលហ្ស៊ីកនិយាយ ដោយឡែក។ រីឯលោកស្រី Christine Defraigne បានជឿជាក់ថាទំនាក់ទំនងសហប្រតិបត្តិការ រវាងបែលហ្ស៊ីកនិងវៀតណាមនឹងបន្តអភិវឌ្ឍន៍នាពេលអនាគត ចង់ឲ្យរដ្ឋាភិបាល វៀតណាមយកចិត្តទុកដាក់ជួយឧបត្ថម្ភអង្គភាពអាជីវកម្មរបស់បែលហ្សីកមកស្វែង រកឱកាសវិនិយោគធ្វអាជីវកម្មប្រកបដោយប្រសិទ្ធិភាពនិងយូរអង្វែងនៅវៀតណាម៕
Related
More




