VOV WorldVOV World
នាយករដ្ឋមន្ត្រីបានមកសាកសួរសុខទុក្ខប្រជានេសាទត្រីតាំងទីលំនៅឡើងវិញ Thua Thien Hue
08/04/2012 08:31
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយ​តំលៃ​ខ្ពស់ ការខំប្រឹងប្រែងរបស់បក្សភាគរដ្ឋអំណាចខេត្ត Thua Thien Hue ដែលបានបង្កើត​ជីវភាពរស់នៅស្ថិរភាព លើដីគោកសំរាប់អ្នកនេសាទដែលពីយូមករស់នៅ លើទន្លេ Huong។
នាយករដ្ឋមន្ត្រីបានមកសាកសួរសុខទុក្ខប្រជានេសាទត្រីតាំងទីលំនៅឡើងវិញ  Thua Thien Hue
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានទៅសាកសួរសុខទុក្ខបណ្ដាគ្រួសារនៅមណ្ឌលតាំងទីលំនៅសំរាប់ប្រជានេសាទត្រី ស្រុក Huong Son ទីក្រុង Hue។ VOV-ក្នុងឪកាសដំណើរទស្សនកិច្ចនិងបំពេញការងារនៅខេត្ត Thua Thien Hue នារសៀល​ថ្ងៃទី៧មេសា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានទៅសាកសួរសុខទុក្ខបណ្ដាគ្រួសារនៅមណ្ឌលតាំងទីលំនៅសំរាប់ ប្រជានេសាទត្រី ស្រុក Huong Son ទីក្រុង Hue។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយ​តំលៃ​ខ្ពស់ការខំប្រឹងប្រែងរបស់បក្សភាគរដ្ឋអំណាចខេត្ត Thua Thien Hue ដែលបានបង្កើត​ជីវភាពរស់នៅស្ថិរភាពលើដីគោកសំរាប់អ្នក នេសាទដែលពីយូមករស់នៅលើទន្លេ Huong។ នាយករដ្ឋមន្ត្រីបានសំណូមពរ ខេត្ត Thua Thien Hue បន្ត​ជួយឧបត្ថម្ភប្រជាជននៅទីនេះមានបន្ថែមការងារធ្វើថ្មី បង្កើនចំណូល លើកស្ទួយ​ជីវភាពរស់នៅ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ នាព្រឹកថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចូលរួមនិងកាត់ខ្សែបូរ បើកសម្ភោធ​អាគារ​វប្បធម៍នាយឧត្តមសេនីយ៍ Le Duc Anh នៅស្រុក Phu Loc ខេត្ត Thua Thien Hue ផងដែរ៕