VOV WorldVOV World
នាយករដ្ឋមន្ត្រីបង្កើតគណៈកម្មាធិការជាតិទទួលបន្ទុកការធ្វើសមាហរណកម្ម
27/12/2016 08:34
(VOVworld)-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទើបនឹងចុះហត្ថលេខាលើសេចក្តី សម្រេចចិត្តស្តីពីបញ្ជីរាយនាមសមាសភាពនៃគណៈកម្មាធិការជាតិទទួលបន្ទុក
នាយករដ្ឋមន្ត្រីបង្កើតគណៈកម្មាធិការជាតិទទួលបន្ទុកការធ្វើសមាហរណកម្ម
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc (VOVworld)-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទើបនឹងចុះហត្ថលេខាលើសេចក្តី  សម្រេចចិត្តស្តីពីបញ្ជីរាយនាមសមាសភាពនៃគណៈកម្មាធិការជាតិទទួលបន្ទុកការ ធ្វើ​សមាហរណកម្មអន្តរជាតិ។ ក្នុងនោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc  អញ្ជើញធ្វើជាប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកការធ្វើសមាហរណកម្មអន្តរ ជាតិ ។ អនុប្រធានរួមមាន ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ឧបនាយក រដ្ឋមន្ត្រី លោក Vuong Dinh Hue និងឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam។         គណៈកម្មាធិការជាតិទទួលបន្ទុកការធ្វើសមាហរណកម្មអន្តរជាតិ មានភារកិច្ច ជួយរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីដាក់ចេញទិសដៅ យុទ្ធសាស្ត្រនិងដំណោះ ស្រាយមួយចំនួនពាក់ព័ន្ធនឹងការធ្វើសមាហរណកម្មអន្តរជាតិ។​ទន្ទឹមជាមួយគ្នានោះ  ដាក់ចេញនូវភារកិច្ចស្នូលស្តីពីការធ្វើសមាហរណកម្មអន្តរជាតិដែលត្រូវប្រតិបត្តិក្នុង ​ដំណាក់កាលនីមួយៗផងដែរ៕