VOV WorldVOV World
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ វិធានការណ៍រដ្ឋចំនួន ២ មិនសមស្របទៀតទេ
09/03/2015 10:38
(VOVworld) – ក្នុងសេចក្តីប្រកាសនាថ្ងៃទី ៨ មិនា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងថា៖ វិធានការណ៍រដ្ឋចំនួន ២ ជាមួយជនប៉ាឡេស្ទីន ដែលត្រូវបាននាំចេញនាឆ្នាំ ២០០៩ មិនសមស្របជាមួយស្ថាន ភាពនាបច្ចុប្បន្នទៀត ទេ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ វិធានការណ៍រដ្ឋចំនួន ២ មិនសមស្របទៀតទេ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ វិធានការណ៍រដ្ឋចំនួន ២ មិនសមស្របទៀតទេ (Image: VNA)  (VOVworld) – ក្នុងសេចក្តីប្រកាសនាថ្ងៃទី ៨ មិនា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងថា៖ វិធានការណ៍រដ្ឋចំនួន ២ ជាមួយជនប៉ាឡេស្ទីន ដែលត្រូវបាននាំចេញនាឆ្នាំ ២០០៩ មិនសមស្របជាមួយស្ថានភាពនាបច្ចុប្បន្នទៀត ទេ។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពី កាសែត “Ynet” របស់​អ៊ីស្រាអែលបានធ្លាយព័ត៌មានអំពីការសម្បទាដែលលោក  Netanyahu បាននាំចេញ ក្នុងអណត្តិកាន់អំណាចរបស់ខ្លួនមុន រួមមានការដែល អ៊ីស្រាអែលអាចដកចេញកង ទ័ព​ចេញពីដំបន់ជំលោះ យន្តការចំពោះតំបន់ Jerusalem ឬ ការទទួលស្គាល់សិទ្ធិ ធ្វើមាតុភូមិនិវត្តន៍របស់ជនប៉ាឡេស្ទីន។ ប៉ុន្តែ ឧទ្ទកាល័យនាយករដ្ឋមន្ត្រីរបស់​លោក Netanyahu បានបដិសេធរាល់ការរាយថយពោលខាងលើ ហើយអះអាងថា៖ នាយករដ្ឋមន្ត្រីនៃប្រទេសនេះមិនពេលណាយល់ព្រមជាមួយការដកកងទ័ពចេញ ពីខ្សែ ព្រំដែនឆ្នាំ ១៩៦៧ ទេ។ ទីភ្នាក់ងារសារព័ត៌មានអាមេរិក   AP បានដកស្រង់ បទថ្លែងមតិ អ្នកចរចារប៉ាឡេស្ទីន លោក Saeb Erekat ស្តីអំពីប្រតិកម្មចំពោះសេចក្តី ប្រកាស របស់អ៊ីស្រាអែលបានឲ្យដឹងថា៖ លោក Netanyahu បានឆ្លៀតយកជំលោះ ក្នុងតំបន់ដើម្បីការពារការបំផ្លិចបំផ្លាញការខំប្រឹងប្រែងសន្តិភាពក៏ដូចជាវិធានការ រដ្ឋចំនួន ២។ កាយវិការនេះបានប្រព្រឹត្តទៅមុនពេលការបោះឆ្នោតនៅអ៊ីស្រាអែល ដែលនឹងគ្រោងប្រព្រឹត្តទៅ នាថ្ងៃទី ១៧ មិនា ខាងមុខ៕