នាយករដ្ឋមន្ត្រីអ៊ីស្រាអែលជួបធ្វើការជាមួយឯកអគ្គរដ្ឋទូតអាមេរិក
26/12/2016 10:21
(VOVworld) – នាថ្ងៃទី ២៥ ធ្នូ ក្រសួងការបរទេសអ៊ីស្រាអែល បានជូនដំណឹងថា៖ នាយករដ្ឋមន្ត្រីនៃប្រទេសនេះ លោក Benjamin Netanyahu បានកោះហៅឯក អគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអ៊ីស្រាអែល លោក Daniel Shapiro ដើម្បីស្នើឲ្យ ពន្យល់ច្បាស់នូវការដែលវ៉ាស៊ីនតោនបោះសន្លឹកសក្នុងការ បោះឆ្នោតនាថ្ងៃទី ២៣ ធ្នូ កន្លងទៅស្តីពីសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដែលស្នើ ឲ្យអ៊ីស្រាអែល បញ្ចប់ការកសាងទីប្រជុំជននៅតំបន់ទន្ទ្រានកាន់កាប់ របស់ប៉ាឡេស្ទីន។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលជួបធ្វើការជាមួយឯកអគ្គរដ្ឋទូតអាមេរិក (VNA) (VOVworld) – នាថ្ងៃទី ២៥ ធ្នូ ក្រសួងការបរទេសអ៊ីស្រាអែលបានជូនដំណឹងថា៖ នាយករដ្ឋមន្ត្រីនៃប្រទេសនេះ លោក Benjamin Netanyahu បានកោះហៅឯក អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ៊ីស្រាអែល លោក Daniel Shapiro ដើម្បីស្នើឲ្យ ពន្យល់ ច្បាស់នូវការដែលវ៉ាស៊ីនតោនបោះសន្លឹកសក្នុងការបោះឆ្នោតនាថ្ងៃទី ២៣ ធ្នូ កន្លងទៅស្តីពីសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដែលស្នើ ឲ្យអ៊ីស្រាអែលបញ្ចប់ការកសាងទីប្រជុំជននៅតំបន់ទន្ទ្រានកាន់កាប់របស់ប៉ា ឡេស្ទីន។ ទង្វើនេះបានដើរផ្ទុយទៅនឹងប្រពៃណីរបស់អាមេរិកគឺការពាររដ្ឋហ្ស៊ីប ចំពោះមុខកាយវិការរបស់ អ.ស.ប.។ ជំនួបរវាងនាយករដ្ឋមន្ត្រី Benjamin Netanyahu និងឯកអគ្គរដ្ឋទូតអាមេរិក លោក Daniel Shapiro បានប្រព្រឹត្តទៅ ប៉ុន្មានម៉ោងបន្ទាប់ពីក្រសួងការបរទេសអ៊ីស្រាអែលបានកោះហៅតំណាងកាទូត ១០ នាក់នៃប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ចំនួន ១៤ ដែល បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តពោលខាងលើ។ ទង្វើនេះត្រូវបាន ចាត់ទុកជាផ្នែកមួយនៃតំលៃខាងការទូតនិងសេដ្ឋកិច្ចដែលនាយករដ្ឋមន្ត្រី អ៊ីស្រាងែលបាននាំចេញចំពោះបណ្ដាប្រទេសគាំទ្រសេចក្តីសម្រេចចិត្តជា ប្រវិត្តិសាស្ត្រនេះ៕
Related






