VOV WorldVOV World
នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi ឆ្លងផុតការបោះឆ្នោតទំនុកទុកចិត្តនៅព្រឹទ្ធសភា
25/02/2014 10:41
(VOVworld) – ដោយមានសម្លេងគាំទ្រចំនួន ១៦៩ និង សម្លេងប្រឆាំងចំនួន ១៣៩ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi បានឆ្លងផុតការបោះឆ្នោត ទំនុកទុកចិត្តលើក ទី ១ នៅព្រឹទ្ធសភា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៥ កុម្ភៈ។
នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi ឆ្លងផុតការបោះឆ្នោតទំនុកទុកចិត្តនៅព្រឹទ្ធសភា
នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi (Image: Vietnam+) (VOVworld) – ដោយមានសម្លេងគាំទ្រចំនួន ១៦៩ និងសម្លេងប្រឆាំងចំនួន ១៣៩ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi បានឆ្លងផុតការបោះឆ្នោតទំនុកទុកចិត្ត លើកទី ១ នៅព្រឹទ្ធសភា ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៥ កុម្ភៈ។ ការបោះឆ្នោត ទំនុកទុកចិត្តនៅព្រឹទ្ធសភាត្រូវបានរៀបចំឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី Renzi បានប្រកាសយ៉ាងខ្លាំងក្លានៅរដ្ឋសភាអំពីការកំណែទម្រង់យ៉ាងចាំបាច់ក្នុងប្រព័ន្ធ ពន្ធទីផ្សារការងារធ្វើនិងរបៀបគ្រប់គ្រងរដ្ឋសំដៅនាំប្រទេសអ៊ីតាលីស្តារឡើងវិញ។ លោក Renzi បានឲ្យដឹងថា៖ នឹងពិនិត្យមើលឡើងវិញបណ្ដាបញ្ហាដូចជាជំនួយបាត់ អាជីពបង្កើតមូលនិធិធានាសំរាប់អង្គភាពអាជីវកម្មតូចនិងកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាដើម៕