VOV WorldVOV World
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការបោះឆ្នោតចាកចេញពី EU គឺជាការវាយប្រហារដោយ គ្រាប់បែកទៅលើខឿនសេដ្ឋកិច្ច
07/06/2016 06:38
(VOVworld) – ការបោះឆ្នោតចាកចេញពីសហភាពអឺរ៉យប (EU) ដូចការវាយប្រហារដោយ គ្រាប់បែកទៅលើខឿន សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសដែរ។
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការបោះឆ្នោតចាកចេញពី EU គឺជាការវាយប្រហារដោយ គ្រាប់បែកទៅលើខឿនសេដ្ឋកិច្ច
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការបោះឆ្នោតចាកចេញពី EU គឺជាការវាយប្រហារដោយ គ្រាប់បែកទៅលើខឿនសេដ្ឋកិច្ច (Image: VNA) (VOVworld) – ការបោះឆ្នោតចាកចេញពីសហភាពអឺរ៉យប (EU) ដូចការវាយ ប្រហារដោយ គ្រាប់បែកទៅលើខឿនសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសដែរ។ នេះគឺជាសេចក្តីព្រមានរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron ដែលបាននាំចេញនាថ្ងៃទី ៦ មិថុនា កន្លងទៅ ក្នុងពេលដែល ការបោះប្រជា មតិប្រជាជនអំពីឋានៈជាសមាជិក EU នៃប្រទេសនេះកំពុងឈានជិតដល់ ហើយសាធារណៈមតិអង់គ្លេសមានការខ្វែងគំនិតដ៏ជ្រាលជ្រៅអំពីបញ្ហានេះ។ លោក Cameron បានសង្កត់ធ្ងន់ថា៖ ការចាកចេញពី EU មានន័យថា៖ ប្រទេស អង់គ្លេសនឹងប្រឈមមុខនឹងសម័យកាលឱណភាពនិងអស្ថិរភាព។ លោកក៏ បានរិះគន់ភាគីគាំទ្រការចាកចេញពី EU ដែលបាននាំចេញតូរលេខសំរាប់ បំរើគោលដៅរបស់ខ្លួន តែបុណ្ណោះដោយអើពើដល់អនាគតរបស់ប្រជាពល រដ្ឋអង់គ្លេសឡើយក៏ដូចជាមិនផ្តើមឡើងផែនការសេដ្ឋកិច្ចណាមួយឡើយ សំរាប់ប្រទេសជាតិក្រោយពីចាកចេញពីប្លុក EU។ ក្នុងពេលនោះ ឥស្សរៈជន ជួរមុខចំនួន ២ រូបនៃភាគីបំផុសចលនាចាកចេញពី EU គឺអតីតអភិបាល ក្រុងឡុង លោក Boris Johnson និងរដ្ឋមន្ត្រីមហាផ្ទៃ លោក Michael Gove បានចាត់ទុកថា៖ ប្រទេសអង់គ្លេសនឹងបាត់បង់ បន្ថែមចំនួនប្រាក់ ២ ពាន់ លាន ៤០០ លាន ផោន ទៀត សំរាប់ EU ក្នុងករណីរក្សានៅសហភាព នេះ ហើយ EU នឹងធ្វើឲ្យខ្សោយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងសន្តិសុខជាតិ។ តាមរដ្ឋមន្ត្រីមហាផ្ទៃអង់គ្លេសថា៖ ប្រសិនបើបន្តធ្វើជា សមាជិកនៃ EU អង់គ្លេសនឹងមិន អនុវត្តបានច្បាប់របស់ខ្លួន ហើយត្រូវ ប្រតិបតិ្តតាមការកំណត់នៃតុលាការយុត្តិធម៌អឺរ៉ុប (ECJ) ។ បណ្ដាការស្ទង់ មតិថ្មីៗនេះដែលបានត្រូវប្រកាសនាថ្ងៃទី ៦ មិថុនា បានសរឲ្យឃើញថា៖ កំរិតអ្នកគាំទ្រអង់គ្លេសចាកចេញពី EU បានកើនឡើងយ៉ាងខ្លាំងក្លា៕ 

More