VOV WorldVOV World
នាយករដ្ឋមន្ត្រីអញ្ជើញមកដល់ Amsterdam ចាប់ផ្តើមដំណើរទស្សនកិច្ចប្រទេសហូឡង់
09/07/2017 07:56
(VOVWORLD) -នាយប់ថ្ងៃទី៨កក្កដា តាមម៉ោងវៀត ណាម នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈ ប្រតិភូជាន់ខ្ពស់វៀត ណាម បានមកដល់ទីក្រុង Amsterdam ចាប់ផ្តើមដំណើរទស្សនកិច្ចនៅហូឡង់ តាម សេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រហូឡង់ លោក Mark Rutte ។
នាយករដ្ឋមន្ត្រីអញ្ជើញមកដល់ Amsterdam ចាប់ផ្តើមដំណើរទស្សនកិច្ចប្រទេសហូឡង់
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងលោកជំទាវ អញ្ជើញមកដល់ព្រលានយន្តហោះ Schiphol Amsterdam. (រូបថត: Thống Nhất/TTXVN) តាមគំរោង ក្នុងរយៈពេលស្នាក់នៅហូឡង់ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងអញ្ជើញជួបសន្ទនាជាមួយសមភាគីហូឡង់ ហើយថ្នាក់ដឹកនាំទាំងពីររូបនឹងអញ្ជើញជាកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិ បត្តិការមួយចំនួនរវាងរដ្ឋាភិបាលនិងសហគ្រាសនៃប្រទេសទាំងពីរ។ លោក Nguyen Xuan Phuc ក៏ អញ្ជើញជួបសន្ទនាជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាហូឡង់ និងជួបសំណេះ សំណាល ជាមួយមន្ត្រីរដ្ឋាភិបាលនិងតំបន់មួយចំនួនរបស់ហូឡង់ផងដែរ។         ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅហូឡង់បានប្រព្រឹត្តទៅ ក្នុងកាលៈទេសៈដែលទំនាក់ទំនងរវាងវៀតណាមជាមួយហូឡង់កំពុងមានការអភិ វឌ្ឍន៍គួរឲ្យកត់សម្គាល់លើគ្រប់វិស័យ។ នាប៉ុន្មានឆ្នាំកន្លងទៅ ហូឡង់បានចាត់ទុក វៀតណាមជាដៃគូអាទិភាពដោយមានគោលនយោបាយជម្រុញកិច្ចសហប្រតិបត្តិ ការជាច្រើន៕