VOV WorldVOV World
នាយករដ្ឋមន្ត្រីរំពឹងទុកថាខេត្ត Quang Ninh នឹងក្លាយទៅជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុត
23/12/2016 08:33
(VOVworld)-នារសៀលថ្ងៃទី២២ធ្នូ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc រួមជាមួយក្រុមការងាររបស់រដ្ឋាភិបាល បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹក
នាយករដ្ឋមន្ត្រីរំពឹងទុកថាខេត្ត Quang Ninh នឹងក្លាយទៅជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុត
នាយករដ្ឋមន្ត្រីរំពឹងទុកថាខេត្ត Quang Ninh នឹងក្លាយទៅជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច រីកលូតលាស់លឿនបំផុត (VOVworld)-នារសៀលថ្ងៃទី២២ធ្នូ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc រួមជាមួយក្រុមការងាររបស់រដ្ឋាភិបាល បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹក  នាំខេត្ត Quang Ninh ស្តីពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គមរបស់វៀតណាម។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានទទួលស្គាល់ថា ខេត្ត  Quang Ninh ជាខេត្តដើរជួរមុខក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការរវាងឯកជន ជាមួយសាធារណៈ។​ជាពិសេស ខេត្តត្រូវជ្រើសរើសបាននូវមុខព្រួញសេដ្ឋកិច្ច សម្រាប់ដំណើរការវិវឌ្ឍន៍ឲ្យចំទិសដៅ។ ទន្ទឹមជាមួយគ្នានោះ​គឺត្រៀមរៀបចំឲ្យបាន  ល្អហេដ្ឋារចនាសម្ព័ន្ធសម្រាប់ាករបង្កើតមណ្ឌលរដ្ឋបាលសេដ្ឋកិច្ចពិសេស Van Don។ លោកនាយករដ្ឋមន្ត្រីអញ្ជើញមានអនុសាសន៍ថា៖         “ទស្សនៈវិស័យរបស់ Quang Ninh គឺត្រូវក្លាយទៅជាមណ្ឌលសេដ្ឋកិច្ចមុខ ព្រួញរបស់ភាគខាងជើងនិងទូទាំងប្រទេស ជាទីមកដល់សម្រាប់វិនិយោគិន រួមទាំង ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ខ្ញុំរំពឹងទុកថា ខេត្ត Quang Ninh នឹង ក្លាយទៅជា ក្បាលម៉ាស៊ីនសេដ្ឋកិច្ចមានការរីកលួតលាស់ខ្លាំងបំផុតរបស់ប្រ ទេសជាតិ។ដើម្បី បំពេញល្អនូវទស្សនៈវិស័យនេះ បញ្ហាចោទឡើងគឺខេត្តគប្បី កសាងទំនុកទុកចិត្ត ដើម្បីអង្គភាពអាជីវកម្មជាតិនិងអន្តរជាតិធ្វើការវិនិយោគ ខ្លាំងចូលខេត្ត Quang Ninh ផងដែរ”។         នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បានស្នើឲ្យខេត្ត Quang Ninh បង្រួញគម្លាតរវាងអ្នកមាននិងអ្នកក្រដើរទន្ទឹមនឹងការងារធានាសន្តិសុខសង្គម និងធានាជានិច្ចនូវភារកិច្ចរក្សាសណ្តាប់ធ្នាប់លើទូទាំងខេត្តផងដែរដ៕