VOV WorldVOV World
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលចេញសារាចរណ៍ស្តីពីរៀបចចលនាប្រជាជនទាំងមូលចូលរួមការពារអធិបតេយ្យភាពតំបន់ដែនដី
10/01/2015 07:23
(VOVworld)-នាថ្ងៃទី៩មករា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Tan Dung បានផ្សព្វផ្សាយ សារាចរណ៍ស្តីពីការរៀបចំចលនាប្រជាជន
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលចេញសារាចរណ៍ស្តីពីរៀបចចលនាប្រជាជនទាំងមូលចូលរួមការពារអធិបតេយ្យភាពតំបន់ដែនដី
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលចេញសារាចរណ៍រៀបចំចលនាប្រជា ជនទាំងមូលចូល រួមការពារអធិបតេយ្យភាពតំបន់ដែនដី (VOVworld)-នាថ្ងៃទី៩មករា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung បានផ្សព្វផ្សាយសារាចរណ៍ស្តីពីការរៀបចំចលនាប្រជាជនទាំងមូល ចូលរួមការពារអធិបតេយ្យភាពតំបន់ដែនដី សន្តិសុខព្រំដែនជាតិក្នុងស្ថានភាពថ្មី ។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានសំណូមពរគណៈកម្មាធិការប្រជាជនខេត្ត ទីក្រុងដែលមានព្រំដែន ឆ្នេសមុទ្រ រួមជាមួយគណៈកម្មការមជ្ឈឹមរណសិរ្សមាតុ ភូមិវៀតណាម ក្រសួងការពារប្រទេស ក្រសួងនគបាល រៀបចំចលនាសមូហ​ភាព គ្រួសារ និងបុគ្គល ឲ្យចូលរួមការស្វ័យការពារអធិបតេយ្យភាពតំបន់ដែនដី រក្សាសណ្តាប់ធ្នាប់លើបណ្តាខ្សែព្រំដែន។ នាយករដ្ឋមន្ត្រីបានសំណូមពរក្រសួង ការពារប្រទេសបញ្ជាណែនាំឲ្យកងទ័ពការពារព្រំដែន និងផ្នែកអង្គទ័ពទាក់ទិននា នា បង្កលក្ខណៈងាយស្រួលឲ្យអ្នកនេសាទដំណើរសកម្មភាពជួយសង្រ្គោះ ដើម្បី ការពារអធិបតេយ្យភាពកោះសមុទ្រជាតិ និងរក្សាសណ្តាប់ធ្នាប់សង្គមនៅតំបន់ ព្រំដែនផងដែរ៕