នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បញ្ជាឲ្យបើកការដ្ឋានសាងសង់មណ្ឌល់កិសិកម្មបច្ចេកវិទ
18/04/2017 10:36
(VOVworld)_នាព្រឹកថ្ងៃទី ១៨ មេសា នាយក រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងបញ្ជាឲ្យបើកការដ្ឋាន សាងសង់មណ្ឌលកិសិកម្មបច្ចេកវិទ្យាខ្ពស់ចិញ្ចឹមគោ និងកែច្នៃផលិតផលពីទឹកដោះគោ នៅខេត្ត Binh Thuan (ភាគកណ្ដាលវៀតណាម)។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បញ្ជាឲ្យបើកការដ្ឋានសាងសង់មណ្ឌល់កិសិកម្មបច្ចេកវិទ្យាខ្ពស់នៅ Binh Thuan (http://www.baomoi.com/) (VOVworld)_នាព្រឹកថ្ងៃទី ១៨ មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងបញ្ជាឲ្យបើកការដ្ឋានសាងសង់មណ្ឌល កសិកម្មបច្ចេកវិទ្យាខ្ពស់ចិញ្ចឹមគោនិងកែច្នៃផលិតផលពីទឹកដោះគោ នៅខេត្ត Binh Thuan (ភាគកណ្ដាលវៀតណាម)។ មណ្ឌលកសិកម្មបច្ចេកវិទ្សាខ្ពស់ចិញ្ចឹមគោនិងកែច្នៃ ផលិតផលពីទឹកដោះគោមានទ្រង់ទ្រាយជាង ៩ ពាន់ហិកតា ដោយក្រុមហ៊ុនភាគហ៊ុន ទឹកដោះគោ Thong Thuan បណ្ដាក់ទុន។ ក្នុងនោះមានគម្រោងការណ៍ដូចជា៖ ដាំស្មៅ និងពោត ចិញ្ចិមគោបច្ចេកវិទ្យាខ្ពស់ រោងចក្រកែច្នៃទឹកដោះគោ រោងចក្រកែច្នៃ សាច់គោ រោងចក្រទឹកបរិសុទ្ធ និង រោងចក្រវេចខ្ចប់ ដែលមានទុនសរុបចំនួន ៣ ពាន់លានដុង ។ នារសៀលថ្ងៃទី១៨មេសា នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងក្រុមការ ងារបានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Thuan ស្តីពីស្ថានភាពអនុវត្តភារ កិច្ចសេដ្ឋកិច្ច សង្គម។ ស្តីពីភារកិច្ចនិងដំណោះស្រាយនាពេលខាងមុខ លោក Nguyen Xuan Phuc បានសំណួមពរឲ្យខេត្ត គប្បីលើកកំពស់កម្រិតយុទ្ធសាស្ត្រនិងផែនការ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព៕
Related






