VOV WorldVOV World
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក
11/05/2017 08:24
(VOVWORLD) -ទទួលសេចក្ដីអញ្ជើញរបស់ប្រធាន វេទិកាសេដ្ឋកិច្ចពិភពលោក លោក Klaus Schwab នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ដឹកនាំគណប្រតិភូវៀតណាមអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពី អាស៊ាន ២០១៧ WEF ASEAN ២០១៧ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ឧសភា ឆ្នាំ២០១៧។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc     សន្និសីទឆ្នាំនេះមានប្រធានបទ៖ “យុវជន បច្ចេកវិទ្យា និងកំណើន៖ ពង្រីកឧត្តមភាពរបស់អាស៊ានស្ដីពីចំនួនប្រជាជន និងបច្ចេកវិទ្យាឌីជីថល”។ របៀបវារៈនៃសន្និសីទនេះនឹងប្រមូលផ្ដុំទៅលើការវាយតម្លៃនូវដំណើរការអភិវឌ្ឍន៍ និងការធ្វើសមាហរណកម្មអាស៊ាន និងបញ្ហាប្រឈមសម្រាប់ដំណាក់កាលអភិវឌ្ឍន៍នាពេលខាងមុខរបស់អាស៊ាន។ សន្និសីទនឹងធ្វើការពិភាក្សាទៅលើបញ្ហាដែល ឆ្លុះបញ្ចាំងការយកចិត្តទុកដាក់របស់មជ្ឈដ្ឋានសហគ្រាសចំពោះអាស៊ាន មានជាអាទិ៍៖ យថាទស្សន៍នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ផលប៉ះពាល់នៃបដិវត្តន៍ឧស្សហកម្មលើកទី ៤ ចំពោះបណ្ដាប្រទេសអាស៊ានលើវិស័យ អប់រំ ពលកម្ម សមត្ថភាពប្រគួតប្រជែង ជាដើម។           វៀតណាមចូលរួមសន្និសីទវេទិការសេដ្ឋកិច្ចពិភពលោកស្ដីពី អាស៊ាន WEF ASEAN នៅទីក្រុងភ្នំពេញលើកនេះគឺសំដៅផ្សព្វផ្សាយរូបភាពនៃខឿនសេដ្ឋកិច្ចដ៏សកម្ម សន្យាកែទម្រង់និងធ្វើសមាហរណកម្មអន្តរជាតិ ដោយគោលការណ៍កែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម។ ការចូលរួមសន្និសីទវេទិការសេដ្ឋកិច្ចពិភពលោកស្ដីពី អាស៊ាន ២០១៧ របស់នាយករដ្ឋមន្ត្រីវៀតណាមបានប្រព្រឹត្តិទៅក្នុងបរិបទទំនាក់ទំនងរវាងវៀតណាមនិង WEF កាន់តែជិតស្និទ្ធ ជាពិសេសគឺក្រោយជោគជ័យនៃសន្និសីទ WEF មេគង្គ( ខែតុលា ឆ្នាំ ២០១៦ នៅទីក្រុងហាណូយ) សន្និសីទ WEF Davos (ខែមករា ឆ្នាំ ២០១៧ នៅ ស្វីស) ក្នុងឱកាសអាស៊ានរំលឹកខួបលើកទី ៥០ នៃទិវាបង្កើតក្នុងឆ្នាំ ២០១៧ និងឆ្ពៅទៅឆ្នាំ ២០១៨ និងវៀតណាមទទួលបន្ទុលជាប្រទេសម្ចាស់ផ្ទះ WEF អាស៊ាន ២០១៨៕

More