VOV WorldVOV World
នាយករដ្ឋមន្ត្រីរុស្ស៊ីអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
05/04/2015 08:01
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋាភិបាលវៀតណាម លោក ​Nguyen Tan Dung នាថ្ងៃទី៥​មេសា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev​ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ដំណើរ​ទស្សនកិច្ចលើកនេះនឹងរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ។
នាយករដ្ឋមន្ត្រីរុស្ស៊ីអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev (VOV)_ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋាភិបាលវៀតណាម លោក  ​Nguyen Tan Dung នាថ្ងៃទី៥​មេសា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev​ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ដំណើរ​ទស្សនកិច្ច លើកនេះនឹងរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ។         ឆ្លើយសម្ភាសន៍ជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍មានវៀតណាម មុនដំណើរ​ទស្ស កិច្ច ​នាយករដ្ឋមន្ត្រី  លោក Dmitry Medvedev បានអះអាងថា៖ដំណើរទស្សនកិច្ច លើកនេះមានអត្ថន័យ​ដ៏សែនសំខាន់ ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាង វៀតណាមនិងរុស្ស៊ីឡើង​កំរិតថ្មី។ នាយករដ្ឋមន្ត្រី ​ Dmitry Medvedev ក៏បានចាត់ ទុកថា៖រុស្ស៊ីនិង​វៀតណាម​ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៖  វិនិយោគ ​ពាណិជ្ជ​កម្ម ទេសចរណ៍…លៗ          ទន្ទឹមនឹងនោះ ​  លោក Dmitry Medvedev ក៏បានចែករំឡែកថា៖ លោក​សប្បាយ ​រីករាយយ៉ាងខ្លាំង ដោយបានមកបំពេញទស្សនកិច្ចនៅវៀតណាម និង​ឃើញការ អភិវឌ្ឍរបស់វៀតណាម។ លោកបានអះអាងថា៖​ក្រៅពីជាប្រទេស​អភិវឌ្ឍន៍​ សកម្ម  និងអភិវឌ្ឍន៍លឿន វៀតណាមកំពុងក្លាយទៅជាប្រទេសជួរមុខ​នៅអាស៊ី-ប៉ាស៊ីហ្វីក ទៀតផង៕